ចោទិយ‌កថា 10:1-6 KHOV

1 នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ដាប់​ថ្ម​បន្ទះ​២​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​នេះ ត្រូវ​ឲ្យ​ធ្វើ​ហឹប​ឈើ​១​ដែរ

2 អញ​នឹង​កត់​ចុះ​នៅ​បន្ទះ​ទាំង​២​នោះ តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​កត់​នៅ​បន្ទះ​ទាំង​២​ពី​ជាន់​មុន ដែល​បាន​បំបែក​ហើយ រួច​ត្រូវ​ដាក់​ទៅ​ក្នុង​ហឹប​នោះ

3 ដូច្នេះ​អញ​បាន​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​២​ផ្ទាំង ដូច​ជា​ថ្ម​មុន រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ មាន​ទាំង​ថ្ម​២​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ផង

4 នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ

5 អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។

6 ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ​អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង