ចោទិយ‌កថា 13:15-18 KHOV

15 នោះ​ត្រូវ​ឲ្យ​កាប់​ពួក​មនុស្ស​នៅ​ក្រុង​នោះ ដោយ​មុខ​ដាវ​ជា​កុំ​ខាន ទាំង​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​ចេញ ព្រម​ទាំង​របស់​នៅ​ក្នុង​ទី​ក្រុង​នោះ និង​ហ្វូង​សត្វ​ផង ដោយ​មុខ​ដាវ

16 រួច​ត្រូវ​ឲ្យ​ប្រមូល​អស់​ទាំង​របឹប នៅ​ទី​ក្រុង​នោះ​មក​ដាក់​នៅ​នា​ផ្លូវ ហើយ​ដុត​ទាំង​អស់​ចោល ទាំង​ទី​ក្រុង និង​របឹប​ទាំង​អស់ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង រួច​ទី​ក្រុង​នោះ​នឹង​នៅ​ជា​គំនរ​ជា​ដរាប​ត​ទៅ ឥត​មាន​អ្នក​ណា​សង់​ឡើង​វិញ​ឡើយ

17 ក៏​មិន​ត្រូវ​មាន​អ្វី​ពី​របស់​ដែល​ត្រូវ​បំផ្លាញ​ទាំង​នោះ នៅ​ក្នុង​ដៃ​ឯង​ដែរ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​បាត់​សេចក្ដី​ខ្ញាល់​ដ៏​ក្តៅ​ក្រហាយ​ចេញ បែរ​មក​មាន​សេចក្ដី​មេត្តា‌ករុណា និង​សេចក្ដី​អាណិត‌អាសូរ​ដល់​ឯង​វិញ ព្រម​ទាំង​ចំរើន​ឯង​ឲ្យ​ច្រើន​ឡើង ដូច​ជា​ទ្រង់​ស្បថ​នឹង​ពួក​អយ្យកោ​ឯង​ផង

18 ដោយ​ឯង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ឲ្យ​ឯង​បាន​ប្រព្រឹត្ត​ចំពោះ​សេចក្ដី​ណា​ដែល​ត្រឹម‌ត្រូវ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។