10 ត្រូវឲ្យឯងចែកដល់គេជាកុំខាន ដោយមានចិត្តឥតស្តាយផង ដ្បិតបើប្រព្រឹត្តយ៉ាងដូច្នោះ នោះព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងប្រទានពរដល់ឯងក្នុងគ្រប់ទាំងការរបស់ឯង ហើយក្នុងអស់ទាំងការអ្វី ដែលឯងដាក់ដៃធ្វើផង
11 ពីព្រោះពួកទាល់ក្រមិនចេះដែលផុតពីក្នុងស្រុកឡើយ ហេតុនេះបានជាអញបង្គាប់ដល់ឯងថា ត្រូវឲ្យឯងលាដៃដល់បងប្អូន និងពួកអ្នកទាល់ក្រ ហើយនឹងពួកកំសត់ទុរគត នៅក្នុងស្រុកឯងជាកុំខានវិញ។
12 បើបងប្អូនប្រុស ឬស្រីរបស់ឯង ដែលជាសាសន៍ហេព្រើរ គេលក់ខ្លួនមកឯង ក៏បាននៅបំរើឯងអស់៦ឆ្នាំហើយ នោះដល់ឆ្នាំទី៧ ត្រូវឲ្យលែងគេចេញឲ្យរួចទៅទទេ
13 ហើយកាលណាលែងឲ្យទៅ នោះមិនត្រូវឲ្យគេទៅដោយដៃទទេឡើយ
14 គឺត្រូវផ្គត់ផ្គង់ឲ្យគេពីហ្វូងចៀម ពីទីលាន ហើយពីធុងឃ្នាបរបស់ឯងដោយសទ្ធាវិញ ត្រូវឲ្យដល់គេតាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង បានប្រទានពរដល់ឯង
15 ត្រូវឲ្យឯងនឹកចាំថា ពីដើមឯងក៏ជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ តែព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានលោះឯងមក ហេតុនោះហើយ បានជាអញបង្គាប់ដល់ឯងដូច្នេះនៅថ្ងៃនេះ
16 ប៉ុន្តែបើសិនជាគេនិយាយនឹងឯងថា ខ្ញុំមិនព្រមចេញពីអ្នកទៅទេ គឺដោយគេស្រឡាញ់ឯង និងផ្ទះឯង ហើយដោយព្រោះគេនៅជាស្រួលនឹងឯងផង