4 មិនត្រូវឲ្យឃើញមានដំបែនៅជាមួយក្នុងព្រំស្រុកឯងទាំងអស់នៅវេលា៧ថ្ងៃនោះឡើយ ក៏មិនត្រូវឲ្យមានសាច់ ដែលឯងថ្វាយជាយញ្ញបូជា នៅពេលល្ងាចក្នុងថ្ងៃដំបូងនោះ សល់នៅដល់ព្រឹកដែរ
5 ឯងគ្មានច្បាប់នឹងថ្វាយយញ្ញបូជានៃបុណ្យរំលង នៅក្នុងទីក្រុងដទៃណា ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យឯងនោះទេ
6 គឺត្រូវឲ្យថ្វាយយញ្ញបូជានៃបុណ្យរំលង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់នឹងតាំងព្រះនាមទ្រង់វិញ គឺនៅទីនោះដែលត្រូវថ្វាយយញ្ញបូជា នៅពេលល្ងាចពីវេលាថ្ងៃលិចទៅ ក្នុងរដូវដដែលដែលឯងបានចេញពីស្រុកអេស៊ីព្ទមក
7 ត្រូវឲ្យចំអិនសាច់នោះ ហើយបរិភោគនៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើស លុះដល់ព្រឹកឡើងឯងនឹងត្រឡប់ទៅឯត្រសាលឯងវិញបាន
8 ត្រូវឲ្យឯងបរិភោគនំបុ័ងឥតដំបែអស់៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះត្រូវប្រជុំជំនុំមុតមាំថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវធ្វើការអ្វីឲ្យសោះ។
9 រួចត្រូវរាប់ជា៧អាទិត្យទៀត គឺត្រូវរាប់៧អាទិត្យនោះ ចាប់តាំងពីវេលាដែលទើបនឹងលូកកណ្តៀវទៅច្រូតស្រូវ
10 នោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី៧ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្វាយដង្វាយស្ម័គ្រពីចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានពរ