8 ត្រូវឲ្យឯងបរិភោគនំបុ័ងឥតដំបែអស់៦ថ្ងៃ លុះដល់ថ្ងៃទី៧ នោះត្រូវប្រជុំជំនុំមុតមាំថ្វាយព្រះយេហូវ៉ា ជាព្រះនៃឯង មិនត្រូវធ្វើការអ្វីឲ្យសោះ។
9 រួចត្រូវរាប់ជា៧អាទិត្យទៀត គឺត្រូវរាប់៧អាទិត្យនោះ ចាប់តាំងពីវេលាដែលទើបនឹងលូកកណ្តៀវទៅច្រូតស្រូវ
10 នោះត្រូវឲ្យធ្វើបុណ្យអាទិត្យទី៧ ថ្វាយព្រះយេហូវ៉ាជាព្រះនៃឯង ដោយថ្វាយដង្វាយស្ម័គ្រពីចិត្ត តាមដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានពរ
11 ហើយឯង និងកូនប្រុសកូនស្រីឯង ត្រូវអរសប្បាយនៅចំពោះព្រះយេហូវ៉ា ជាព្រះនៃឯង ព្រមទាំងបាវប្រុសបាវស្រីឯង និងពួកលេវីដែលនៅទីក្រុងឯង ហើយនឹងពួកអ្នកដទៃ ពួកកំព្រា និងពួកស្រីមេម៉ាយ ដែលនៅជាមួយនឹងឯងទាំងអស់គ្នាផង នៅកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់នឹងរើសសំរាប់តាំងព្រះនាមទ្រង់
12 ត្រូវឲ្យនឹកចាំថា ពីដើមឯងជាបាវបំរើនៅស្រុកអេស៊ីព្ទដែរ ដូច្នេះត្រូវប្រយ័ត្ន និងប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះចុះ។
13 ត្រូវឲ្យឯងធ្វើបុណ្យបារាំនៅអស់៧ថ្ងៃ ក្នុងពេលក្រោយដែលបានប្រមូលផលពីលាន និងពីធុងឃ្នាបហើយ
14 ត្រូវឲ្យឯង និងកូនប្រុសកូនស្រីឯង អរសប្បាយនៅវេលាបុណ្យរបស់ឯងនោះ ព្រមទាំងបាវប្រុសបាវស្រីឯង និងពួកលេវី ហើយនឹងអ្នកដទៃ ពួកកូនកំព្រា និងពួកស្រីមេម៉ាយដែលនៅក្នុងទីក្រុងឯងផង