4 រួចមានគេប្រាប់ដល់ឯង ឬឯងបានឮក្តី នោះត្រូវឲ្យឯងស៊ើបសួរយ៉ាងអស់ពីចិត្ត បើឃើញជាត្រូវពិតដូច្នោះមែនថា មានគេប្រព្រឹត្តការគួរខ្ពើមយ៉ាងនោះ នៅក្នុងសាសន៍អ៊ីស្រាអែលហើយ
5 នោះត្រូវឲ្យនាំមនុស្សប្រុស ឬស្រី ដែលបានប្រព្រឹត្តការអាក្រក់នោះ មកឯទ្វារក្រុងរបស់ឯង ហើយចោលសំឡាប់នឹងថ្មទៅ ទោះប្រុស ឬស្រីក្តី
6 ត្រូវឲ្យសំឡាប់អ្នកដែលមានទោសដល់ស្លាប់នោះ ដោយមានស្មរបន្ទាល់២ឬ៣នាក់ តែបើមានតែម្នាក់ទេ នោះមិនល្មមនឹងសំឡាប់គេឡើយ
7 ត្រូវឲ្យស្មរបន្ទាល់ទាំងនោះដាក់ដៃជាមុនគេ ដើម្បីនឹងសំឡាប់ចោល រួចសឹមឲ្យពួកបណ្តាជនគ្រប់គ្នាជាខាងក្រោយ គឺយ៉ាងដូច្នោះដែលឯងត្រូវបំបាត់សេចក្ដីអាក្រក់ពីពួកឯងចេញ។
8 បើកាលណាមានរឿងណាពីបាកពេក ដែលឯងនឹងជំនុំជំរះមិនបាន ទោះពីឈាមនឹងឈាម ពាក្យបណ្តឹងដល់គ្នាទៅវិញទៅមក ការវាយគ្នា ជារឿងដែលនាំឲ្យមានក្តីកើតឡើងនៅក្នុងទីក្រុងឯង នោះត្រូវឲ្យឯងក្រោកឡើង ទៅឯកន្លែងដែលព្រះយេហូវ៉ា ជាព្រះនៃឯងបានរើស
9 ហើយចូលទៅសួរដល់ពួកលេវីដ៏ជាសង្ឃ និងចៅក្រមដែលនឹងមានក្នុងគ្រានោះ រួចអ្នកទាំងនោះនឹងបង្ហាញឲ្យឯងចេះកាត់សេចក្ដីហើយ
10 នោះត្រូវឲ្យឯងធ្វើតាមដែលពួកអ្នកនោះនឹងបង្ហាញមកឯង ពីកន្លែងដែលព្រះយេហូវ៉ាបានរើស ហើយត្រូវប្រយ័ត្ននឹងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដី ដែលអ្នកទាំងនោះនឹងបង្រៀនដល់ឯងចុះ