22 ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវ ដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ
23 និងសាសន៍អាវីមទៀត ដែលនៅដោយភូមិៗរហូតដល់ក្រុងកាសា នោះក៏មានសាសន៍កាប់ថោរដែលចេញពីស្រុកកាប់ថោរមក បានបំផ្លាញគេទៅ ព្រមទាំងយកស្រុករបស់គេនៅផង)
24 ចូរក្រោកឡើងធ្វើដំណើរឆ្លងស្ទឹងអើណូនទៅ មើល អញបានប្រគល់ស៊ីហុនជាសាសន៍អាម៉ូរី ស្តេចក្រុងហែសបូន និងស្រុកគេមកក្នុងកណ្តាប់ដៃឯងហើយ ចូរចាប់តាំងយកស្រុកនោះចុះ ហើយច្បាំងនឹងគេទៅ
25 នៅថ្ងៃនេះឯង អញនឹងចាប់តាំងបណ្តាលឲ្យអស់ទាំងសាសន៍ ដែលនៅក្រោមមេឃទាំងប៉ុន្មាន មានសេចក្ដីភ័យញ័រ និងសេចក្ដីកោតខ្លាចដល់ឯង ដោយគេឮនិយាយពីឯង ហើយគេនឹងញាប់ញ័រ ព្រមទាំងមានសេចក្ដីថប់បារម្ភដោយព្រោះឯង។
26 គ្រានោះ អញបានចាត់សារពីទីរហោស្ថានក្តេម៉ូតទៅឯស៊ីហុន ជាស្តេចក្រុងហែសបូន ដោយពាក្យមេត្រីថា
27 សូមឲ្យយើងខ្ញុំដើរកាត់ស្រុករបស់ទ្រង់ផង យើងខ្ញុំនឹងដើរតាមតែថ្នល់ធំប៉ុណ្ណោះ ឥតមានងាកបែរទៅខាងស្តាំ ឬខាងឆ្វេងឡើយ
28 ឯអាហារ និងទឹកសំរាប់ឲ្យយើងខ្ញុំទទួលទាន នោះត្រូវឲ្យទ្រង់លក់ឲ្យយើងខ្ញុំចុះ សូមតែឲ្យយើងខ្ញុំបានដើរកាត់ស្រុករបស់ទ្រង់ទៅ