13 ហើយកាលណាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រគល់ទីក្រុងនោះមកក្នុងកណ្តាប់ដៃឯង នោះត្រូវឲ្យកាប់ពួកប្រុសៗទាំងអស់ដោយមុខដាវទៅ
14 តែឯពួកស្រីៗ និងកូនក្មេង ព្រមទាំងហ្វូងសត្វ ហើយរបស់ទាំងប៉ុន្មាននៅក្នុងក្រុងនោះដែលជារបឹបទាំងអស់ នោះត្រូវចាប់យកមកសំរាប់ឯងវិញ ហើយត្រូវបរិភោគរបឹបរបស់ពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានប្រទានមកចុះ
15 ត្រូវឲ្យធ្វើយ៉ាងដូច្នោះ ដល់គ្រប់ទាំងទីក្រុងដែលនៅឆ្ងាយៗពីឯងដែលមិនមែនជាទីក្រុង របស់ពួកសាសន៍ទាំងនេះទេ
16 តែឯអស់ទាំងទីក្រុងរបស់សាសន៍ទាំងនេះ ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានមកទុកជាមរដក នោះមិនត្រូវទុកអ្វីដែលមានដង្ហើមឲ្យនៅរស់ឡើយ
17 ត្រូវឲ្យបំផ្លាញគេឲ្យអស់រលីងវិញ គឺជាសាសន៍ហេត សាសន៍អាម៉ូរី សាសន៍កាណាន សាសន៍ពេរិស៊ីត សាសន៍ហេវី និងសាសន៍យេប៊ូស ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង បានបង្គាប់មក
18 ដើម្បីកុំឲ្យគេបង្ហាត់បង្រៀន ឲ្យឯងប្រព្រឹត្តតាមគ្រប់ទាំងសេចក្ដីគួរស្អប់ខ្ពើម ដែលគេបានប្រព្រឹត្តដល់ព្រះរបស់គេឡើយ បើប្រព្រឹត្តយ៉ាងដូច្នោះ នោះនឹងឈ្មោះថា ឯងរាល់គ្នាធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃឯឯងហើយ។
19 កាលណាឯងឡោមព័ទ្ធទីក្រុងណាជាយូរ ដោយច្បាំងដណ្តើមយក នោះមិនត្រូវកាប់រំលំដើមឈើឡើយ ដ្បិតនឹងបរិភោគផ្លែឈើនោះបាន ដូច្នេះមិនត្រូវឲ្យកាប់ឡើយ ដ្បិតដើមឈើនៅវាលជាមនុស្សឬអី បានជាត្រូវឲ្យឯងច្បាំងនឹងវាដែរដូច្នេះ