8 ឯចៅទួតដែលកើតពីពូជគេនោះនឹងចូលទៅក្នុងពួកជំនុំនៃព្រះយេហូវ៉ាបាន។
9 កាលណាឯងទៅបោះទ័ព ទាស់នឹងពួកខ្មាំងសត្រូវ នោះត្រូវឲ្យរក្សាខ្លួនពីគ្រប់ទាំងសេចក្ដីអាក្រក់
10 បើសិនជាមានមនុស្សណាក្នុងពួកឯងដែលមិនស្អាត ដោយព្រោះការអ្វីដែលលោតែកើតដល់ខ្លួន នៅពេលយប់ ត្រូវឲ្យអ្នកនោះចេញទៅក្រៅ មិនត្រូវចូលមកក្នុងទីដំឡើងត្រសាលទេ
11 តែដល់ពេលល្ងាច អ្នកនោះត្រូវងូតទឹកចេញ រួចកាលណាថ្ងៃលិចហើយ នោះនឹងចូលទៅក្នុងទីដំឡើងត្រសាលវិញបាន
12 ត្រូវឲ្យមានកន្លែងមួយនៅខាងក្រៅទីដំឡើងត្រសាល ជាទីសំរាប់នឹងចេញទៅដោះទុក្ខសត្វ
13 ហើយត្រូវឲ្យមានចបជីក នៅជា១ និងគ្រឿងសស្ត្រាវុធរបស់ឯងផង ដើម្បីកាលណាឯងចេញទៅបត់ជើង នោះនឹងជីកទៅកប់លុបលាមកឯងទៅ
14 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់យាងនៅកណ្តាលទីដំឡើងត្រសាលរបស់ឯង ដើម្បីនឹងជួយសង្គ្រោះឯង ហើយនឹងប្រគល់ពួកខ្មាំងសត្រូវមកឯង ដូច្នេះទីដំឡើងត្រសាលរបស់ឯងត្រូវតែបរិសុទ្ធ ដើម្បីកុំឲ្យទ្រង់ទតឃើញអ្វីស្មោកគ្រោក នៅក្នុងពួកឯង រួចបែរចេញពីឯងទៅនោះឡើយ។