42 អស់ទាំងដើមឈើ និងផលកើតពីដីរបស់ឯង នោះនឹងបានជារបស់ផងកណ្តូបវិញ
43 អ្នកប្រទេសក្រៅដែលនៅជាមួយ នឹងឡើងទៅជាខ្ពស់ជាងឯងជាដរាប ហើយឯងនឹងចុះទៅជាទាបជាងគេ
44 គេនឹងឲ្យឯងខ្ចី តែឯងមិនបានឲ្យគេខ្ចីទេ គេនឹងធ្វើជាក្បាល ហើយឯងនឹងទៅជាកន្ទុយវិញ។
45 គ្រប់ទាំងសេចក្ដីបណ្តាសាទាំងនេះ នឹងផ្សាយមកលើឯង ហើយនឹងដេញតាមឯងទាន់ផង ដរាបដល់ឯងវិនាសបាត់ទៅ ដោយព្រោះឯងមិនបានស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដើម្បីនឹងកាន់តាមអស់ទាំងច្បាប់ និងបញ្ញត្តទាំងប៉ុន្មានរបស់ទ្រង់ ដែលទ្រង់បានបង្គាប់មកឯងនោះ
46 សេចក្ដីទាំងនោះនឹងនៅជាប់លើឯង ហើយលើពូជឯង សំរាប់ជាទីសំគាល់ ហើយជាទីអស្ចារ្យ នៅអស់កល្បជានិច្ច។
47 ដោយហេតុតែឯងមិនបានគោរពប្រតិបត្តិ ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ដោយចិត្តរីករាយសប្បាយ នៅកណ្តាលរបស់ដែលមានជាបរិបូរទាំងប៉ុន្មាន
48 បានជាឯងត្រូវបំរើពួកខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងឲ្យមកទាស់នឹងឯង គឺនឹងបំរើគេទាំងស្រេកឃ្លាន ទាំងនៅអាក្រាត ទាំងខ្វះខាតរបស់ទាំងអស់វិញ ហើយទ្រង់នឹងបំពាក់នឹមដែកមកលើកឯង ដរាបដល់ឯងបានវិនាសបាត់ទៅ