22 មិនត្រូវឲ្យអ្នកខ្លាចគេឡើយ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នក ទ្រង់នឹងច្បាំងជំនួសអ្នក។
23 នៅគ្រានោះ អញបានទូលអង្វរដល់ព្រះយេហូវ៉ាថា
24 ឱព្រះយេហូវ៉ា ជាព្រះអម្ចាស់អើយ ទ្រង់បានចាប់តាំងសំដែង ឲ្យអ្នកបំរើរបស់ទ្រង់ឃើញតេជានុភាពនៃទ្រង់ និងព្រះហស្តដ៏មានព្រះចេស្តាផង ដ្បិតតើមានព្រះឯណានៅលើស្ថានសួគ៌ ឬនៅផែនដី ដែលអាចនឹងធ្វើឲ្យដូចការទ្រង់បានធ្វើនោះ ឬតាមឫទ្ធិបារមីរបស់ទ្រង់ទាំងប៉ុន្មានបាន
25 ទូលបង្គំសូមអង្វរដល់ទ្រង់ សូមឲ្យទូលបង្គំឆ្លងទៅ ឲ្យបានឃើញស្រុកល្អ នៅខាងនាយទន្លេយ័រដាន់ផង គឺជាស្រុកភ្នំល្អនោះ ព្រមទាំងភ្នំល្បាណូនដែរ
26 តែព្រះយេហូវ៉ាទ្រង់មានសេចក្ដីក្រោធនឹងអញដោយព្រោះឯងរាល់គ្នា ហើយទ្រង់មិនព្រមតាមអញទេ ដោយព្រះបន្ទូលថា ណ្ហើយ កុំឲ្យនិយាយនឹងអញពីរឿងនោះទៀតឡើយ
27 ចូរឡើងទៅលើកំពូលភ្នំពីសកានេះ រួចក្រឡេកភ្នែកមើលទៅទិសខាងលិច ខាងជើង ខាងត្បូង និងខាងកើតទៅ ហើយពិចារណាមើលតែនឹងភ្នែករបស់ឯងប៉ុណ្ណោះ ដ្បិតមិនត្រូវឲ្យឯងឆ្លងទន្លេយ័រដាន់នេះទៅទេ
28 ត្រូវឲ្យបង្គាប់យ៉ូស្វេវិញ ព្រមទាំងកំឡាចិត្តគាត់ ហើយចំរើនកំឡាំងដល់គាត់ផង ដ្បិតត្រូវឲ្យគាត់ឆ្លងនាំមុខបណ្តាជនទាំងនេះទៅ ឲ្យគេបានទទួលស្រុក ដែលឯងនឹងមើលឃើញនោះ ទុកជាមរដករបស់គេ