4 យើងចាប់យកអស់ទាំងទីក្រុងរបស់ទ្រង់នៅគ្រានោះ គ្មានទីក្រុងណាមួយដែលយើងមិនបានចាប់យកពីគេនោះទេ រាប់ទាំងអស់បានទីក្រុង៦០ គឺស្រុកអើកុបទាំងមូល ដែលជានគររបស់ស្តេចអុក នៅស្រុកបាសាន
5 អស់ទាំងទីក្រុងទាំងនោះ សុទ្ធតែមានបន្ទាយមានកំផែងយ៉ាងខ្ពស់ណាស់នៅព័ទ្ធជុំវិញ ព្រមទាំងទ្វារ និងរនុកផង ក៏ចាប់យកទីក្រុងឯទៀតជាច្រើន ដែលឥតមានកំផែងដែរ
6 យើងបានរំលាងទីក្រុងទាំងនោះអស់រលីងទៅ ដូចជាបានធ្វើដល់ស៊ីហុនជាស្តេចក្រុងហែសបូនដែរ គឺបានរំលាងអស់ទាំងទីក្រុងទាំងមូល ព្រមទាំងមនុស្សប្រុសស្រី និងកូនក្មេងផង
7 តែឯសត្វទាំងប៉ុន្មាន និងរបឹបនៃទីក្រុងទាំងនោះ យើងបានយកទុកសំរាប់ខ្លួនយើងវិញ។
8 នៅគ្រានោះ យើងបានយកស្រុកនោះ ពីអំណាចនៃស្តេចសាសន៍អាម៉ូរីទាំង២អង្គ ដែលនៅខាងកើតទន្លេយ័រដាន់ ចាប់តាំងពីស្ទឹងអើណូន ទៅដល់ភ្នំហ៊ើម៉ូន
9 (ឯភ្នំហ៊ើម៉ូននេះ ពួកសាសន៍ស៊ីដូនគេហៅថាភ្នំស៊ីរានវិញ ហើយសាសន៍អាម៉ូរីគេហៅថា ភ្នំសេនារ)
10 គឺអស់ទាំងទីក្រុងនៅស្រុកវាល និងស្រុកកាឡាតទាំងមូល ហើយស្រុកបាសានទាំងអស់ រហូតដល់សាលកា ហើយនឹងអេទ្រី គឺជាទីក្រុងទាំងប៉ុន្មាននៅនគររបស់ស្តេចអុក ដែលនៅស្រុកបាសាន