17 ប៉ុន្តែបើចិត្តឯងបែរចេញ មិនព្រមស្តាប់តាម ក៏យល់ព្រមឲ្យគេប្រទាញនាំទៅថ្វាយបង្គំ ហើយគោរពប្រតិបត្តិតាមព្រះដទៃវិញ
18 នោះអញប្រាប់ឯងរាល់គ្នាដោយត្រង់ នៅថ្ងៃនេះថា ឯងនឹងត្រូវវិនាសទៅជាមិនខាន គឺឯងមិនបានរស់នៅជាយូរប៉ុន្មាន នៅក្នុងស្រុកដែលឯងនឹងឆ្លងទន្លេយ័រដាន់ ចូលទៅចាប់យកនោះទេ
19 អញអាងដល់ស្ថានសួគ៌ និងផែនដីឲ្យធ្វើជាបន្ទាល់ទាស់នឹងឯងរាល់គ្នានៅថ្ងៃនេះថា អញបានដាក់សំញែងទាំងជីវិត និងសេចក្ដីស្លាប់ ទាំងព្រះពរ និងសេចក្ដីបណ្តាសា នៅមុខឯងរាល់គ្នា ដូច្នេះចូររើសយកជីវិតចុះ ដើម្បីឲ្យឯងបានរស់នៅ ព្រមទាំងពូជឯងតរៀងទៅផង
20 ប្រយោជន៍ឲ្យបានស្រឡាញ់ដល់ព្រះយេហូវ៉ា ជាព្រះនៃឯង និងស្តាប់តាមព្រះបន្ទូលទ្រង់ ហើយនៅជាប់នឹងទ្រង់តទៅ ដ្បិតគឺទ្រង់ហើយ ជាជីវិតនៃឯង ហើយជាអាយុវែងដល់ឯងដែរ ឲ្យឯងបាននៅក្នុងស្រុកដែលទ្រង់បានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុប ជាពួកអយ្យកោឯងថា នឹងឲ្យដល់គេ។