ចោទិយ‌កថា 33:8-14 KHOV

8 ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម និង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា

9 គេ​បាន​និយាយ​ពី​ឪពុក​ម្តាយ​គេ​ថា ខ្ញុំ​មិន​បាន​ឃើញ​គាត់​ទេ គេ​ក៏​មិន​បាន​ទទួល​ស្គាល់​ពួក​បង​ប្អូន ឬ​ស្គាល់​ដល់​កូន​ខ្លួន​បង្កើត​ដែរ ដ្បិត​គេ​បាន​កាន់​តាម​ព្រះ‌បន្ទូល​នៃ​ទ្រង់ ព្រម​ទាំង​រក្សា​សេចក្ដី​សញ្ញា​របស់​ទ្រង់​ផង

10 គេ​នឹង​បង្រៀន​យ៉ាកុប ពី​អស់​ទាំង​បញ្ញត្ត​របស់​ទ្រង់ ហើយ​បង្ហាត់​អ៊ីស្រា‌អែល តាម​ក្រឹត្យ‌វិន័យ​ទ្រង់ គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់ ហើយ​នឹង​ដង្វាយ​ដែល​ដុត​ទាំង​មូល​នៅ​លើ​អាសនា​ទ្រង់​ដែរ

11 ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រទាន​ពរ​ដល់​អំណាច​គេ ហើយ​ទទួល​ការ​ដែល​ដៃ​គេ​ធ្វើ សូម​បំបាក់​ចង្កេះ​ពួក​អ្នក​ដែល​លើក​គ្នា​ទាស់​នឹង​គេ ព្រម​ទាំង​ពួក​អ្នក​ដែល​ស្អប់​គេ​ដែរ ដើម្បី​កុំ​ឲ្យ​បាន​ក្រោក​ឡើង​វិញ​រួច​ឡើយ។

12 ឯ​ចំណែក​ពួក​បេន‌យ៉ា‌មីន នោះ​ក៏​ថា អ្នក​ស្ងួនភ្ងា​ផង​ព្រះ‌យេហូវ៉ា នឹង​នៅ​ជិត​ទ្រង់​ដោយ​សុខ‌សាន្ត ទ្រង់​គ្រប​បាំង​គេ​ជានិច្ច ហើយ​គេ​នឹង​នៅ​ជា​កណ្តាល​ព្រះ‌អង្សា​ទាំង​២​របស់​ទ្រង់។

13 ឯ​ពួក​យ៉ូសែប នោះ​ក៏​ថា ស្រុក​គេ​មាន​ពរ​ពី​ព្រះ‌យេហូវ៉ា ជា​របស់​ថ្លៃ​វិសេស​ពី​លើ​មេឃ គឺ​ជា​ទឹក​សន្សើម ហើយ​ពី​ទី​ជំរៅ​នៅ​ខាង​ក្រោម​ផង

14 និង​ផល​ថ្លៃ​វិសេស​ដែល​កើត​ដោយ‌សារ​ថ្ងៃ ហើយ​ផល​ថ្លៃ​វិសេស ដែល​កើត​ដោយ‌សារ​ខែ