1 នោះម៉ូសេក៏ឡើងពីស្រុកវាលរបស់ម៉ូអាប់ទៅលើភ្នំនេបូរ គឺដល់កំពូលភ្នំពីសកា ដែលទល់មុខនឹងយេរីខូរ រួចព្រះយេហូវ៉ាទ្រង់ក៏បង្ហាញ ឲ្យលោកឃើញស្រុកកាឡាតទាំងអស់ រហូតដល់ស្រុកដាន់
2 ហើយស្រុកណែបថាលី ស្រុកអេប្រាអិម និងស្រុកម៉ាន៉ាសេហើយនឹងស្រុកយូដាទាំងអស់ រហូតដល់សមុទ្រខាងលិច
3 ព្រមទាំងស្រុកខាងត្បូង និងវាលនៅច្រកភ្នំយេរីខូរ ហើយទីក្រុងលម៉ើ រហូតដល់សូអារ
4 នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងលោកថា នេះជាស្រុកដែលអញបានស្បថនឹងអ័ប្រាហាំ និងអ៊ីសាក ហើយនឹងយ៉ាកុបថា អញនឹងឲ្យស្រុកនេះដល់ពូជឯង មើល អញបានឲ្យឯងឃើញស្រុកនេះហើយ តែមិនត្រូវឲ្យឯងចូលទៅទេ
5 ដូច្នេះម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា