7 កុំឲ្យមានព្រះឯណាទៀតនៅមុខអញឲ្យសោះ។
8 កុំឲ្យឆ្លាក់ធ្វើរូបណាសំរាប់ឯងឲ្យសោះ ក៏កុំឲ្យធ្វើរូបណាឲ្យដូចជាអ្វីនៅស្ថានសួគ៌ខាងលើ ឬនៅផែនដីខាងក្រោម ឬនៅក្នុងទឹកដែលទាបជាងដីនោះផង
9 ក៏កុំឲ្យក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតអញនេះ គឺព្រះយេហូវ៉ាដែលជាព្រះនៃឯងអញជាព្រះប្រចណ្ឌ អញទំលាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅ ដល់៣ហើយ៤ដំណនៃអស់អ្នកដែលស្អប់អញផង
10 តែអញផ្តល់សេចក្ដីសប្បុរសដល់ទាំងពាន់ដំណនៃពួកអ្នកដែលស្រឡាញ់ ហើយកាន់តាមបញ្ញត្តអញទាំងប៉ុន្មានវិញ។
11 កុំឲ្យចេញព្រះនាមព្រះយេហូវ៉ា ជាព្រះនៃឯង ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ាទ្រង់នឹងមិនរាប់ជាឥតទោស ដល់អ្នកណាដែលចេញព្រះនាមទ្រង់ជាអសារឥតការនោះទេ។
12 ចូរកាន់ថ្ងៃឈប់សំរាក ដើម្បីនឹងថែរក្សាឲ្យបានបរិសុទ្ធ ដូចជាព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានបង្គាប់មកហើយ
13 ក្នុងរវាង៦ថ្ងៃ នោះត្រូវឲ្យធ្វើអស់ទាំងការរបស់ឯងចុះ