10 កាលណាព្រះយេហូវ៉ាជាព្រះនៃឯង បាននាំឯងចូលទៅក្នុងស្រុក ដែលទ្រង់ស្បថនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបជាពួកអយ្យកោឯងថា នឹងប្រទានដល់ឯង គឺជាទីក្រុងធំហើយល្អ ដែលឯងមិនបានសង់
11 ព្រមទាំងផ្ទះពេញដោយរបស់ល្អគ្រប់មុខ ដែលឯងមិនបានប្រមូលទុក និងស្រះជីកស្រាប់ ដែលឯងមិនបានជីក ហើយទាំងចំការទំពាំងបាយជូរ និងដើមអូលីវ ដែលឯងមិនបានដាំ រួចឯងបានបរិភោគឆ្អែត
12 នោះចូរប្រយ័ត្ន ក្រែងភ្លេចព្រះយេហូវ៉ា ដែលទ្រង់បាននាំឯងចេញពីផ្ទះបាវបំរើ នៅស្រុកអេស៊ីព្ទមក
13 ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃឯង ហើយគោរពប្រតិបត្តិដល់ទ្រង់ ព្រមទាំងស្បថដោយនូវព្រះនាមទ្រង់
14 មិនត្រូវឲ្យឯងរាល់គ្នាទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងប៉ុន្មានដែលនៅជុំវិញឯងឡើយ
15 ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ដែលទ្រង់គង់នៅកណ្តាលពួកឯង ទ្រង់ជាព្រះប្រចណ្ឌ ក្រែងសេចក្ដីខ្ញាល់នៃព្រះយេហូវ៉ា ជាព្រះនៃឯង បានក្តៅឡើងទាស់នឹងឯង រួចទ្រង់បំផ្លាញឯងរាល់គ្នាពីលើផែនដីនេះចេញទៅ។
16 កុំឲ្យឯងរាល់គ្នាល្បងលព្រះយេហូវ៉ា ជាព្រះនៃឯងដូចជាបានល្បងទ្រង់នៅត្រង់ម៉ាសានោះឡើយ