21 នោះត្រូវឲ្យឆ្លើយថា ពីដើមយើងរាល់គ្នាជាបាវបំរើរបស់ផារ៉ោននៅស្រុកអេស៊ីព្ទ តែព្រះយេហូវ៉ាទ្រង់បាននាំយើងចេញពីស្រុកអេស៊ីព្ទមក ដោយព្រះហស្តដ៏មានព្រះចេស្តា
22 ហើយទ្រង់បានធ្វើទីសំគាល់ និងការអស្ចារ្យដ៏ជាធំ ហើយវេទនាផង ដល់ពួកស្រុកអេស៊ីព្ទ និងផារ៉ោន ព្រមទាំងវង្សារបស់ទ្រង់ផង នៅភ្នែកយើងរាល់គ្នា
23 ក៏បាននាំយើងចេញពីស្រុកនោះ ដើម្បីនឹងនាំចូលមក ឲ្យបានប្រទានស្រុកនេះមកយើង ជាស្រុកដែលទ្រង់បានស្បថនឹងពួកអយ្យកោយើង
24 ហើយព្រះយេហូវ៉ាទ្រង់បានបង្គាប់ ឲ្យយើងរាល់គ្នាប្រព្រឹត្តតាមអស់ទាំងច្បាប់ទាំងនេះ ហើយឲ្យកោតខ្លាចដល់ព្រះយេហូវ៉ា ជាព្រះនៃយើង ដើម្បីឲ្យយើងរាល់គ្នាបានសប្បាយជាដរាប ហើយឲ្យទ្រង់បានថែរក្សាទុកជីវិតយើងរាល់គ្នា ដូចជាមានសព្វថ្ងៃនេះ
25 ដូច្នេះ បើយើងប្រយ័ត្ន និងកាន់បញ្ញត្តទាំងនេះ នៅចំពោះព្រះយេហូវ៉ា ជាព្រះនៃយើង ដូចជាទ្រង់បានបង្គាប់មក នោះនឹងបានរាប់ជាសេចក្ដីសុចរិតដល់យើងហើយ។