3 នោះសាំសុននិយាយទៅគេថា ម្តងណេះបើអញធ្វើបាបដល់ពួកភីលីស្ទីន នោះអញគ្មានទោសទេ
4 រួចគាត់ចេញទៅចាប់ចចក៣០០ ហើយយកចន្លុះមកចងកន្ទុយជាប់គ្នាមួយគូៗ ដាក់ចន្លុះមួយៗនៅជាកណ្តាលកន្ទុយទាំង២នោះ
5 លុះកាលបានអុចចន្លុះទាំងនេះស្រេចហើយ នោះក៏លែងទៅក្នុងស្រូវរបស់ពួកភីលីស្ទីន បញ្ឆេះទាំងស្នឹមកណ្តាប់ ទាំងស្រូវដែលមិនទាន់ច្រូត ព្រមទាំងចំការដើមអូលីវផង
6 ដូច្នេះ ពួកភីលីស្ទីនសួរថា តើអ្នកណាបានធ្វើអំពើនេះ គេឆ្លើយថា គឺសាំសុន ជាកូនប្រសាអ្នកក្រុងធីមណានោះ ពីព្រោះគេបានលើកប្រពន្ធវាឲ្យទៅអ្នកកំដររបស់វាវិញ នោះពួកភីលីស្ទីនក៏ឡើងទៅដុតសំឡាប់នាងនោះ ព្រមទាំងឪពុកទៅ
7 សាំសុនក៏និយាយគំនុំដល់គេថា ឯងរាល់គ្នាធ្វើដូច្នេះ អើ មិនអីទេ ចាំមើល ថ្ងៃក្រោយអញនឹងសងសឹកនឹងឯងម្តងវិញជាសំរេច
8 គាត់ក៏វាយសំឡាប់គេដោយកំឡាំងកាយស្លាប់យ៉ាងសន្ធឹក រួចភៀសខ្លួនចុះទៅនៅក្នុងក្រហែងថ្មដា ឈ្មោះអេតាមទៅ។
9 នោះពួកភីលីស្ទីនគេឡើងទៅ បោះទ័ពក្នុងស្រុកយូដា រាយរហូតដល់តំបន់លេហ៊ី