6 ដូច្នោះហើយ ខ្ញុំបានយកខ្មោចនាងមក កាត់ជាកំណាត់ៗផ្ញើទៅគ្រប់ក្នុងស្រុក ដែលជាមរដករបស់សាសន៍អ៊ីស្រាអែល ដោយព្រោះការប្រព្រឹត្តដ៏អាសអាភាស ហើយលាមករបស់គេក្នុងពួកអ៊ីស្រាអែលយើងនេះ
7 ដូច្នេះអ្នករាល់គ្នាជាពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នាអើយ សូមបញ្ចេញគំនិតរបស់អ្នករាល់គ្នាមក ហើយសំរេចសេចក្ដីចុះ។
8 គ្រានោះ មនុស្សទាំងឡាយក៏ក្រោកឡើងព្រមគ្នា ដូចជាមនុស្សតែម្នាក់ ដោយពាក្យថា ក្នុងពួកយើងគ្មានអ្នកណាមួយ នឹងត្រឡប់ទៅទីលំនៅខ្លួន ឬចូលទៅក្នុងផ្ទះខ្លួនវិញឡើយ
9 គឺយើងនឹងធ្វើដល់ពួកគីបៀរយ៉ាងដូច្នេះ យើងនឹងឡើងទៅទាស់នឹងគេ ដោយចាប់ឆ្នោត
10 យើងនឹងយក១០នាក់ក្នុង១០០ ហើយ១០០នាក់ក្នុង១ពាន់ និង១ពាន់នាក់ក្នុង១ម៉ឺន ពីគ្រប់ទាំងពូជអំបូរនៃសាសន៍អ៊ីស្រាអែល ដើម្បីទៅរកស្បៀងអាហារសំរាប់យើង ប្រយោជន៍ឲ្យយើងទៅធ្វើដល់ពួកគីបៀរ របស់ពួកបេនយ៉ាមីន តាមអំពើដ៏លាមកទាំងប៉ុន្មាន ដែលគេបានប្រព្រឹត្តក្នុងពួកអ៊ីស្រាអែលយើងនេះ
11 ដូច្នេះពួកអ៊ីស្រាអែលទាំងអស់គ្នា ក៏មូលគ្នា ដូចជាមនុស្សតែម្នាក់ ទាស់នឹងទីក្រុងនោះ។
12 ពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន ក៏ចាត់សារឲ្យទៅគ្រប់ក្នុងពូជអំបូរបេនយ៉ាមីនសួរថា តើអំពើអាក្រក់យ៉ាងណានេះ ដែលបានកើតមកក្នុងពួកអ្នករាល់គ្នា