ជនគណនា 31:26-32 KHOV

26 ចូរ​ឲ្យ​ឯង និង​អេលាសារ​ដ៏​ជា​សង្ឃ ហើយ​នឹង​ពួក​មេ​ក្នុង​វង្សា‌នុវង្ស​នៃ​ពួក​ជំនុំ​រាប់​ចំនួន​របឹប គឺ​ទាំង​មនុស្ស ហើយ​នឹង​សត្វ​ផង ដែល​ចាប់​បាន​នោះ

27 រួច​បែង​ចែក​របឹប​ជា​២​ចំណែក ឲ្យ​ដល់​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង និង​ពួក​ជំនុំ​ទាំង​អស់​គ្នា

28 ហើយ​ត្រូវ​ហូត​យក​សួយ‌អាករ​ពី​ពួក​ទាហាន​ដែល​បាន​ទៅ​ច្បាំង​ដែរ គឺ​១​ក្នុង​៥០០ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង ទុក​សំរាប់​ព្រះ‌យេហូវ៉ា

29 ត្រូវ​ឲ្យ​យក​ពី​ចំណែក​នៃ​ពួក​ទាហាន​ប្រគល់​ដល់​អេលាសារ​ដ៏​ជា​សង្ឃ ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង​ថ្វាយ​ព្រះ‌យេហូវ៉ា

30 ឯ​ចំណែក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល នោះ​ត្រូវ​ហូត​យក​១​ភាគ​ក្នុង​៥០​វិញ ទាំង​មនុស្ស ទាំង​គោ ទាំង​លា ហើយ​នឹង​ចៀម​ផង គឺ​ពី​គ្រប់​សត្វ​ទាំង​អស់ ប្រគល់​ដល់​ពួក​លេវី ដែល​ថែ​រក្សា​បញ្ញើ​នៃ​រោង​ឧបោសថ​ផង​ព្រះ‌យេហូវ៉ា

31 នោះ​ម៉ូសេ និង​អេលាសារ ដ៏​ជា​សង្ឃ ក៏​ធ្វើ​ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។

32 រីឯ​ក្រៅ​ពី​របស់​អ្វីៗ ដែល​ពួក​ទាហាន​បាន​យក នោះ​របឹប​ទាំង​អស់​មាន​ចំនួន​ដូច្នេះ គឺ​ចៀម​៦​សែន​៧​ម៉ឺន​៥​ពាន់