2 មានភ្នំនៅព័ទ្ធជុំវិញក្រុងយេរូសាឡិមយ៉ាងណានោះព្រះយេហូវ៉ាក៏គង់នៅជុំវិញរាស្ត្រទ្រង់យ៉ាងនោះដែរចាប់តាំងពីឥឡូវនេះ ដរាបដល់អស់កល្បជានិច្ច
3 ពីព្រោះដំបងនៃសេចក្ដីអាក្រក់នឹងមិនគ្របលើចំណែកនៃមនុស្សសុចរិតឡើយប្រយោជន៍កុំឲ្យមនុស្សសុចរិតលូកដៃទៅចាប់សេចក្ដីទុច្ចរិតឲ្យសោះ
4 ឱព្រះយេហូវ៉ាអើយ សូមប្រោសសេចក្ដីល្អដល់មនុស្សល្អហើយដល់ពួកអ្នកដែលមានចិត្តទៀងត្រង់ផង
5 តែចំណែកមនុស្សដែលបែរទៅតាមផ្លូវខ្វិចខ្វៀនរបស់ខ្លួនវិញនោះព្រះយេហូវ៉ាទ្រង់នឹងនាំគេចេញទៅជាមួយនឹងពួកអ្នកដែលប្រព្រឹត្តអំពើទុច្ចរិតសូមឲ្យសេចក្ដីសុខគ្របលើសាសន៍អ៊ីស្រាអែលផង។