ទំនុក‌ដំកើង 19:3-9 KHOV

3 ឯ​ពាក្យ​សំដី ឬ​ភាសា នោះ​គ្មាន​ឮ​ឡើយគ្មាន​អ្នក​ណា​ដែល​ឮ​សំឡេង​នៃ​របស់​ទាំង​នោះ​ទេ

4 ប៉ុន្តែ​ដំណឹង​ដែល​របស់​ទាំង​នោះ​ផ្សាយ​មកក៏​បាន​ចេញ​ទៅ​គ្រប់​លើ​ផែនដីហើយ​សេចក្ដី​នោះ​បាន​ឮ​ទៅ​ដល់​ទី​បំផុត​លោកីយ៍នៅ​លើ​មេឃ ទ្រង់​បាន​ដំឡើង​ត្រសាល​សំរាប់​ព្រះ‌អាទិត្យ

5 ដែល​ទុក​ដូចជា​ប្ដី​ថ្មោង‌ថ្មី​កំពុង​តែ​ចេញ​ពី​បន្ទប់​ដេកទាំង​មាន​សេចក្ដី​អំណរ​នឹង​រត់​តាម​ផ្លូវ​ខ្លួនដូច​ជា​មនុស្ស​ខ្លាំង​ពូកែ

6 ព្រះ‌អាទិត្យ​ក៏​រះ​ពី​ជើង​មេឃ​ម្ខាងហើយ​ដើរ​វង់​ទៅ​ដល់​ជើង​មេឃ​ម្ខាងគ្មាន​របស់​អ្វី​លាក់​កំបាំង​ពី​កំដៅ​នៃ​ព្រះ‌អាទិត្យ​ទេ។

7 ៙ ឯ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​នោះ​គ្រប់​លក្ខណ៍ក៏​កែ​ព្រលឹង​ឡើង​វិញសេចក្ដី​បន្ទាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ពិតក៏​ធ្វើ​ឲ្យ​មនុស្ស​ខ្លៅ​ល្ងង់​មាន​ប្រាជ្ញា

8 សេចក្ដី​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ទៀង​ត្រង់ក៏​បណ្តាល​ឲ្យ​ចិត្ត​រីក‌រាយ​សប្បាយក្រឹត្យ‌ក្រម​នៃ​ព្រះ‌យេហូវ៉ា​ជា​សុទ្ធ‌សាធ ក៏​បំភ្លឺ​ភ្នែក

9 សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ជា​បរិសុទ្ធក៏​នៅ​ជាប់​ជា​រៀង​រាប​ដរាបអស់​ទាំង​ខ​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​សុទ្ធ​តែ​ពិត​ត្រង់ហើយ​សុចរិត​គ្រប់​ជំពូក