5 យើងខ្ញុំនឹងអរសប្បាយដោយទ្រង់មានជ័យជំនះហើយនឹងលើកទង់ជ័យឡើងដោយនូវព្រះនាមនៃព្រះរបស់យើងខ្ញុំសូមឲ្យព្រះយេហូវ៉ាធ្វើសំរេចតាមអស់ទាំងសេចក្ដីសំណូមរបស់ព្រះករុណាផង។
6 ៙ ឥឡូវនេះ ខ្ញុំដឹងហើយ ថាព្រះយេហូវ៉ាទ្រង់ជួយសង្គ្រោះដល់អ្នកដែលទ្រង់បានចាក់ប្រេងតាំងឲ្យទ្រង់នឹងមានព្រះបន្ទូលឆ្លើយពីស្ថានសួគ៌ដ៏បរិសុទ្ធរបស់ទ្រង់ដោយផ្សាយកំឡាំងនៃព្រះហស្តស្តាំដែលតែងតែជួយ
7 អ្នកខ្លះពឹងនឹងរទេះចំបាំង ខ្លះទៀតពឹងនឹងសេះ តែយើងខ្ញុំនឹងនឹកចាំពីព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំវិញ
8 ឯអ្នកទាំងនោះ គេត្រូវឱន ហើយដួលចុះតែយើងខ្ញុំបានក្រោកឈរត្រង់ឡើង
9 ឱព្រះយេហូវ៉ាអើយ សូមជួយសង្គ្រោះផងសូមឲ្យមហាក្សត្របានមានព្រះបន្ទូលឆ្លើយ ក្នុងកាលដែលយើងខ្ញុំអំពាវនាវរកទ្រង់។