15 ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់
16 ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើងក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ
17 ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅផងមិនបានហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ
18 ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរក្នុងកាលដែលនៅរស់នៅឡើយហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបានលៀងជីវិតយ៉ាងល្អក៏ដោយ
19 គង់តែនឹងត្រូវទៅតាមពួកអយ្យកោខ្លួនដែលមិនឃើញពន្លឺទៀត
20 មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។