25 អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ
26 ដាវីឌនឹងអំពាវនាវដល់អញថាទ្រង់ជាព្រះវរបិតានៃទូលបង្គំគឺជាព្រះនៃទូលបង្គំ ហើយជាថ្មដាដ៏ជួយសង្គ្រោះទូលបង្គំផង
27 ឯអញៗនឹងតាំងឡើង ឲ្យធ្វើជាកូនច្បងរបស់អញគឺជាមហាក្សត្រយ៉ាងខ្ពស់បំផុតនៅផែនដី
28 អញនឹងបំរុងទុកសេចក្ដីសប្បុរសរបស់អញសំរាប់ដាវីឌនៅអស់កល្បជានិច្ចហើយសេចក្ដីសញ្ញារបស់អញនឹងនៅជាប់ជាមួយ
29 អញនឹងធ្វើឲ្យពូជពង្សដាវីឌនៅជាប់ជាដរាបហើយឲ្យរាជ្យបាននៅអស់កាលដែលផ្ទៃមេឃមាននៅផង
30 បើកូនចៅរបស់ដាវីឌបោះបង់ចោលច្បាប់អញឥតប្រតិបត្តិតាមបញ្ញត្តអញ
31 បើគេក្បត់ក្រឹត្យក្រមរបស់អញឥតរក្សាសេចក្ដីបង្គាប់ឡើយ