3 ស្តេចមានព្រះបន្ទូលសួរថា តើបានប្រោសឲ្យម៉ាដេកាយនេះបានរង្វាន់ និងយសជាយ៉ាងណាខ្លះ ដោយព្រោះការនោះ ពួកមហាតលិក ដែលបំរើស្តេច ទូលតបថា មិនបានប្រោសអ្វីដល់គាត់ឡើយ
4 ខណៈនោះ ស្តេចមានព្រះបន្ទូលសួរថា តើអ្នកណានៅឯទីធ្លានោះ រីឯហាម៉ានបានមកដល់ទីធ្លាខាងក្រៅនៃព្រះរាជដំណាក់ហើយ ចង់សូមច្បាប់ស្តេចឲ្យចងកម៉ាដេកាយព្យួរនឹងឈើ ដែលលោកបានដំឡើងទុកនោះទៅ
5 ដូច្នេះ ពួកមហាតលិកទូលទ្រង់ថា គឺជាលោកហាម៉ានដែលឈរនៅទីធ្លានោះ ស្តេចមានព្រះបន្ទូលថា ចូរឲ្យលោកចូលមកចុះ
6 ហាម៉ានក៏ចូលមករួចស្តេចទ្រង់សួរថា តើគួរប្រោសជាយ៉ាងណា ដល់អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខ ហាម៉ាននឹកក្នុងចិត្តថា តើមានអ្នកណាក្រៅពីអញ ដែលស្តេចសព្វព្រះទ័យនឹងលើកមុខឲ្យ
7 ដូច្នេះ ហាម៉ានទូលឆ្លើយថា ឯមនុស្សដែលព្រះករុណាសព្វព្រះទ័យចង់លើកមុខឲ្យ
8 នោះគួរតែយកព្រះពស្ត្រារាជ្យ ដែលព្រះករុណាធ្លាប់ទ្រង់ និងសេះដែលព្រះករុណាគង់ ព្រមទាំងមកុដរាជ្យ ដែលពាក់លើព្រះសិរមក
9 ហើយប្រគល់ប្រដាប់ទាំងនោះ និងសេះដល់ម្នាក់ ជាអ្នកប្រធានវិសេសបំផុតរបស់ស្តេច ឲ្យគេបំពាក់ដល់អ្នកដែលព្រះករុណាទ្រង់សព្វព្រះទ័យចង់លើកមុខនោះ រួចបញ្ជិះសេះបណ្តើរនាំទៅតាមផ្លូវទីក្រុង ហើយស្រែកប្រកាសនៅមុខអ្នកនោះថា អ្នកដែលស្តេចសព្វព្រះទ័យចង់លើកមុខនោះបានដូច្នេះហើយ