2 ៙ ស្ងួនសំឡាញ់របស់ខ្ញុំបានចុះទៅឯសួនច្បាររបស់ទ្រង់គឺទៅឯទីដាំគ្រឿងក្រអូបដើម្បីឃ្វាលសត្វនៅក្នុងសួនច្បារ ហើយនឹងបេះផ្កាកំភ្លឹង
3 ខ្ញុំជារបស់ផងស្ងួនសំឡាញ់នៃខ្ញុំ ហើយទ្រង់ជារបស់ផងខ្ញុំដែរទ្រង់ឃ្វាលហ្វូងសត្វនៅទីមានផ្កាកំភ្លឹង។
4 ៙ ឱមាសសំឡាញ់អើយឯងស្រស់បស់ល្អដូចក្រុងធើសាហើយស្រស់ប្រិមប្រិយដូចជាក្រុងយេរូសាឡិមក៏គួរស្ញែងខ្លាចដូចជាពលទ័ព មានទាំងទង់ជ័យផង
5 ចូរបែរភ្នែកចេញពីអញទៅ ដ្បិតភ្នែកឯងឈ្នះអញហើយសក់របស់ឯងប្រៀបដូចជាហ្វូងពពែដែលដេកនៅចង្កេះភ្នំកាឡាត
6 ធ្មេញឯងដូចជាហ្វូងចៀមដែលទើបនឹងកាត់រោមរួចឡើងមកពីការលាងជំរះវិញជាសត្វដែលមានកូនភ្លោះរៀងរាល់តួឥតមានណាមួយដែលបាត់កូនឡើយ
7 តើកឯងដែលបាំងដោយស្បៃនោះមើលទៅដូចជាផ្លែទទឹម១ចំហៀង
8 មានពួកភរិយា៦០នាក់ និងអ្នកម្នាង៨០នាក់ក៏មានស្រីក្រមុំៗឥតគណនា