បទចំរៀង 6:4-10 KHOV

4 ៙ ឱ​មាស​សំឡាញ់​អើយឯង​ស្រស់‌បស់​ល្អ​ដូច​ក្រុង​ធើសាហើយ​ស្រស់​ប្រិម‌ប្រិយ​ដូច​ជា​ក្រុង​យេរូ‌សាឡិមក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ព មាន​ទាំង​ទង់‌ជ័យ​ផង

5 ចូរ​បែរ​ភ្នែក​ចេញ​ពី​អញ​ទៅ ដ្បិត​ភ្នែក​ឯង​ឈ្នះ​អញ​ហើយសក់​របស់​ឯង​ប្រៀប​ដូច​ជា​ហ្វូង​ពពែដែល​ដេក​នៅ​ចង្កេះ​ភ្នំ​កាឡាត

6 ធ្មេញ​ឯង​ដូច​ជា​ហ្វូង​ចៀម​ដែល​ទើប​នឹង​កាត់​រោមរួច​ឡើង​មក​ពី​ការ​លាង​ជំរះ​វិញជា​សត្វ​ដែល​មាន​កូន​ភ្លោះ​រៀង​រាល់​តួឥត​មាន​ណា​មួយ​ដែល​បាត់​កូន​ឡើយ

7 តើ​ក​ឯង​ដែល​បាំង​ដោយ​ស្បៃនោះ​មើល​ទៅ​ដូច​ជា​ផ្លែ​ទទឹម​១​ចំហៀង

8 មាន​ពួក​ភរិយា​៦០​នាក់ និង​អ្នក‌ម្នាង​៨០​នាក់ក៏​មាន​ស្រី​ក្រមុំៗ​ឥត​គណនា

9 ប៉ុន្តែ​មាន​តែ​១​ទេ ដែល​ជា​ព្រាប ជា​អ្នក​បរិសុទ្ធ​របស់​អញនាង​ជា​កូន​ពន្លក​របស់​ម្តាយ ជា​កូន​សំឡាញ់របស់​អ្នក​ដែល​បង្កើត​នាង​មកពួក​កូន​ស្រី​ទាំង‌ឡាយ​បាន​ឃើញ​នាងហើយ​ក៏​ហៅ​ថា​ជា​អ្នក​មាន​ពរអើ ព្រម​ទាំង​ពួក​ភរិយា និង​ពួក​អ្នក‌ម្នាងក៏​សរសើរ​នាង​ដែរ។

10 ៙ តើ​នាង​ណា​នុ៎ះ ដែល​លេច​ចេញ​មក​ដូច​ជា​អរុណ​រះស្រស់​ល្អ​ដូច​ជា​ព្រះ‌ចន្ទ ហើយ​ភ្លឺ​ត្រចះ​ដូច​ជា​ព្រះ‌អាទិត្យក៏​គួរ​ស្ញែង‌ខ្លាច​ដូច​ជា​ពល‌ទ័ពមាន​ទាំង​ទង់‌ជ័យ​ផង​ដូច្នេះ។