បទចំរៀង 7:1-7 KHOV

1 ឱ​នាង ជា​អ្នក​មាន​ត្រកូល​ខ្ពស់​អើយជើង​នាង​ល្អ​ណាស់​ហ្ន៎ ដោយ​ពាក់​ស្បែក​ជើង​ដូច្នេះត្រគាក​ដែល​រៀវ​ក្លំ​របស់​នាង​ដូច​ជា​ត្បូងជា​ស្នាដៃ​នៃ​ជាង​ឆ្នៃ​យ៉ាង​ជំនាញ

2 ផ្ចិត​នាង​រាង​ដូច​ជា​កែវ​ក្រពុំដែល​ឥត​ខ្វះ​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ណា​ឡើយពោះ​នាង​ប្រៀប​ដូច​ជា​គំនរ​ស្រូវ‌សាលីមាន​ផ្កា​កំភ្លឹង​ដោត​ជុំវិញ

3 ដោះ​នាង​ទាំង​២​ដូច​ជា​កូន​ក្តាន់​២ដែល​ជា​កូន​ភ្លោះ​របស់​មេ​១

4 ក​នាង​ប្រៀប​ដូច​ជា​ប៉ម​ធ្វើ​ពី​ភ្លុកភ្នែក​នាង​ដូច​ស្រះ​ទឹក​នៅ​ក្រុង​ហែសបូនដែល​នៅ​ជិត​ទ្វារ​បាត-រ៉ាប៊ីមច្រមុះ​នាង​ដូច​ជា​ប៉ម​ល្បាណូន ដែល​បែរ​ទៅ​ខាង​ដាម៉ាស

5 ក្បាល​ដែល​នៅ​លើ​ខ្លួន​នាង​ដូច​ជា​ភ្នំ​កើមែលសក់​ក្បាល​នាង​មើល​ទៅ​ដូច​ជា​ពណ៌​ស្វាយស្តេច​ទ្រង់​ជាប់​ចិត្ត​ដោយ​ដុំ​សក់​នោះ។

6 ៙ ឱ​មាស​សំឡាញ់​អើយ ឯង​ស្រស់‌បស់​ល្អហើយ​ប្រិម‌ប្រិយ គួរ​រីក‌រាយ​ណាស់​ហ្ន៎

7 កំពស់​ឯង​ដូច​ជា​ដើម​លម៉ើហើយ​ដោះ​ឯង​ដូច​ជា​ចង្កោម​ផ្លែ​លម៉ើ