21 មានឮសំឡេងនៅលើទីខ្ពស់ត្រងិល គឺជាពួកកូនចៅអ៊ីស្រាអែល ដែលយំ ហើយទូលអង្វរ ដោយព្រោះគេបានបង្ខូចផ្លូវខ្លួន ហើយបានភ្លេចព្រះយេហូវ៉ា ជាព្រះនៃខ្លួនទៅ
22 ឱពួកកូនដែលរាថយអើយ ចូរវិលមកវិញចុះ អញនឹងមើលអស់ទាំងអំពើរាថយរបស់ឯង ឲ្យបានជាឡើងមើល យើងខ្ញុំរាល់គ្នាមកឯទ្រង់ហើយ ដ្បិតទ្រង់ជាព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា
23 ការដែលទុកចិត្តសង្ឃឹមដល់ភ្នំតូច ហើយដល់ពួកអ៊ឹកធឹកនៅលើភ្នំធំ នោះពិតប្រាកដជាឥតប្រយោជន៍ទទេ សេចក្តីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល នោះស្រេចនឹងព្រះយេហូវ៉ា ជាព្រះនៃយើងជាពិតវិញ
24 ប៉ុន្តែរបស់គួរខ្មាសបានស៊ីបង្ហិនការដែលពួកឪពុកយើងបានខំធ្វើ តាំងពីយើងនៅក្មេងមក គឺទាំងហ្វូងចៀម ហ្វូងគោ និងកូនប្រុសកូនស្រី របស់គាត់ផង
25 គួរឲ្យយើងរាល់គ្នាដេកចុះ ក្នុងសេចក្តីខ្មាសរបស់យើង ហើយឲ្យសេចក្តីអាប់ឱនគ្របដណ្តប់យើងដែរ ពីព្រោះយើងបានធ្វើបាបនឹងព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នា គឺទាំងខ្លួនយើង និងពួកឪពុកយើងផង ចាប់តាំងពីយើងនៅក្មេងដរាបដល់សព្វថ្ងៃនេះ យើងក៏មិនបានស្តាប់តាមសំឡេងរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាផង។