យ៉ូណាស 1:13-16 KHOV

13 ប៉ុន្តែ​គេ​នាំ​គ្នា​ខំ​ចែវ​ឲ្យ​បាន​វិល​ត្រឡប់​ទៅ​ឯ​ច្រាំង​វិញ តែ​មិន​បាន​ទេ ដ្បិត​សមុទ្រ​ចេះ​តែ​កំរើក​រឹត​តែ​ខ្លាំង​ឡើង​ទាស់​នឹង​គេ

14 ដូច្នេះ គេ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ យើង​ខ្ញុំ​សូម​អង្វរ​ដល់​ទ្រង់ សូម​កុំ​ឲ្យ​យើង​ខ្ញុំ​រាល់​គ្នា​ត្រូវ​វិនាស ដោយ​ព្រោះ​ជីវិត​មនុស្ស​នេះ​ឡើយ ក៏​កុំ​ឲ្យ​ទំលាក់​ទោស​ជា​កំចាយ​ឈាម​ឥត​ទោស មក​លើ​យើង​ខ្ញុំ​រាល់​គ្នា​ដែរ ដ្បិត​ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​សំរេច​ការ​តាម​ដែល​គាប់​ព្រះ‌ហឫ‌ទ័យ​ទ្រង់

15 គេ​ក៏​ចាប់​យ៉ូណាស បោះ​ទៅ​ក្នុង​សមុទ្រ រួច​សមុទ្រ​ក៏​ស្ងប់​ទៅ

16 ដូច្នេះ​មនុស្ស​ទាំង​នោះ​គេ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​យ៉ាង​ក្រៃលែង ហើយ​ក៏​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​បន់​បំណន់​ផង។