22 ឯសង្ឃណាដែលរើសពីក្នុងពួកកូនចៅអើរ៉ុន ហើយចាក់ប្រេងតាំងឡើងជំនួសលោក គឺសង្ឃនោះឯង ដែលត្រូវថ្វាយដង្វាយនោះ នេះជាច្បាប់សំរាប់អស់កល្បជានិច្ចនៅចំពោះព្រះយេហូវ៉ា ឯដង្វាយនោះ ត្រូវដុតទៅទាំងអស់វិញ
23 គ្រប់ទាំងដង្វាយម្សៅដែលពួកសង្ឃថ្វាយ នោះត្រូវតែដុតទាំងអស់ មិនត្រូវឲ្យបរិភោគឡើយ។
24 ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលនឹងម៉ូសេថា
25 ចូរប្រាប់អើរ៉ុន និងពួកកូនលោកថា នេះជារបៀបដង្វាយដែលសំរាប់លោះបាប គឺត្រូវតែសំឡាប់ដង្វាយនោះ នៅចំពោះព្រះយេហូវ៉ា ត្រង់កន្លែងដែលសំឡាប់ដង្វាយដុតដែរ ដង្វាយនោះជាបរិសុទ្ធបំផុត
26 ឯសង្ឃណាដែលជាអ្នកថ្វាយដោយព្រោះបាប នោះត្រូវបរិភោគដង្វាយនោះ នៅត្រង់កន្លែងបរិសុទ្ធ គឺនៅទីលានផងត្រសាលជំនុំ
27 អ្វីៗដែលប៉ះពាល់នឹងសាច់នោះ ក៏ត្រូវបរិសុទ្ធដែរ ហើយបើកាលណាឈាមដង្វាយនោះខ្ទាតទៅលើអាវណា ត្រូវលាងអាវដែលប្រឡាក់នោះ នៅត្រង់កន្លែងបរិសុទ្ធ
28 តែថ្លាងណាដែលប្រើស្ងោរសាច់នោះ ត្រូវតែបំបែកចោល ឬបើជាឆ្នាំងលង្ហិនវិញ នោះត្រូវតែដុសលាងសំអាតក្នុងទឹកចេញ