សាការី 10:1-5 KHOV

1 ចូរ​ឲ្យ​ឯង​រាល់​គ្នា​សូម​ទឹក​ភ្លៀង ពី​ព្រះ‌យេហូវ៉ា​នៅ​វេលា​ភ្លៀង​ចុង​រដូវ គឺ​សូម​ពី​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​ធ្វើ​ឲ្យ​មាន​ផ្លេក‌បន្ទោរ នោះ​ទ្រង់​នឹង​ប្រោស​ប្រទាន ឲ្យ​មាន​ភ្លៀង​១​មេៗ​ដល់​ឯង ឲ្យ​គ្រប់​គ្នា​មាន​ស្មៅ​នៅ​ចំការ​របស់​ខ្លួន

2 ពី​ព្រោះ​រូប​ព្រះ​ទាំង​ប៉ុន្មាន​បាន​ពោល​ជា​សេចក្ដី​ឥត​ប្រយោជន៍ ហើយ​ពួក​គ្រូ​ទាយ​បាន​ឃើញ​សេចក្ដី​ភូត‌ភរ ឯ​សប្តិ​ក៏​សំដែង​ជា​សេចក្ដី​កំភូត ក៏​កំសាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ​របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម គេ​រង​ទុក្ខ​ដោយ​ព្រោះ​គ្មាន​អ្នក​គង្វាល

3 សេចក្ដី​កំហឹង​របស់​អញ​បាន​ឆួល​ឡើង ទាស់​នឹង​ពួក​អ្នក​គង្វាល ហើយ​អញ​នឹង​វាយ‌ផ្ចាល​ពួក​ពពែ​ឈ្មោល ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​បាន​ប្រោស​ហ្វូង​ចៀម​របស់​ទ្រង់ គឺ​ជា​ពួក​វង្ស​យូដា ហើយ​ទ្រង់​នឹង​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​សេះ​យ៉ាង​ល្អ​របស់​ទ្រង់ ក្នុង​ការ​សង្គ្រាម

4 ថ្ម​ជ្រុង​នឹង​ចេញ​ពី​ទ្រង់​មក ហើយ​ទាំង​ដែក​គោល ទាំង​ធ្នូ​សំរាប់​ច្បាំង និង​គ្រប់​ទាំង​អ្នក​គ្រប់‌គ្រង​ជា​មួយ​គ្នា​ផង

5 គេ​នឹង​បាន​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ ដែល​កំពុង​ជាន់​ឈ្លី​ភក់​នៅ​ត្រង់​ផ្លូវ​ក្នុង​ការ​ចំបាំង គេ​នឹង​តស៊ូ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​គង់​ជា​មួយ​នឹង​គេ ហើយ​ពួក​ពល​សេះ​នឹង​ស្រឡាំង‌កាំង