សាការី 4:1-6 KHOV

1 ឯ​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ ក៏​មក​ម្តង​ទៀត ដាស់​ខ្ញុំ​ឡើង ដូច​ជា​គេ​ដាស់​មនុស្ស​ឲ្យ​ភ្ញាក់​ពី​ដេក

2 រួច​ទេវតា​សួរ​ខ្ញុំ​ថា ឯង​ឃើញ​អ្វី​នោះ ខ្ញុំ​ឆ្លើយ​ថា ឃើញ​ជើង​ចង្កៀង​ធ្វើ​ពី​មាស​ទាំង​អស់ មាន​ទាំង​ចាន​ប្រេង​នៅ​លើ​កំពូល និង​ចង្កៀង​៧ ហើយ​បំពង់​៧ សំរាប់​បង្ហូរ​ប្រេង​ដល់​ចង្កៀង​នីមួយៗ ដែល​នៅ​លើ​ជើង​ចង្កៀង​នោះ​ផង

3 ក៏​មាន​ដើម​អូលីវ​២ នៅ​ក្បែរ​នោះ មួយ​ខាង​ស្តាំ​ចាន​ប្រេង ហើយ​មួយ​ខាង​ឆ្វេង

4 នោះ​ខ្ញុំ​ក៏​សួរ​ដល់​ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ថា លោក​ម្ចាស់​អើយ នេះ​តើ​ជា​អ្វី

5 ទេវតា​ដែល​ពោល​នឹង​ខ្ញុំ​ក៏​ឆ្លើយ​ថា ឯង​មិន​ស្គាល់​របស់​ទាំង​នេះ​ទេ​ឬ ខ្ញុំ​តប​ថា លោក​ម្ចាស់​អើយ មិន​ស្គាល់​ទេ

6 នោះ​ទេវតា​ប្រាប់​មក​ខ្ញុំ​ថា នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​សូរ៉ូ‌បា‌បិល គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មិន​មែន​ដោយ​ឥទ្ធិ‌ឫទ្ធិ ឬ​ដោយ​អំណាច​ទេ គឺ​ដោយ‌សារ​វិញ្ញាណ​របស់​អញ​វិញ