21 ព្រះយេហូវ៉ា ទ្រង់នឹងសំដែងអង្គដល់ស្រុកអេស៊ីព្ទ ឲ្យគេស្គាល់ ហើយនៅគ្រានោះ សាសន៍អេស៊ីព្ទនឹងទទួលស្គាល់ព្រះយេហូវ៉ា អើ គេនឹងថ្វាយបង្គំ ដោយយញ្ញបូជា និងដង្វាយ ហើយគេនឹងបន់ដល់ព្រះយេហូវ៉ា ព្រមទាំងលាបំណន់នោះដែរ
22 ព្រះយេហូវ៉ាទ្រង់នឹងប្រហារស្រុកអេស៊ីព្ទ គឺទាំងប្រហារ ហើយមើលឲ្យជាផង រួចគេនឹងវិលត្រឡប់មកឯព្រះយេហូវ៉ាវិញ ហើយទ្រង់នឹងទទួលពាក្យអង្វររបស់គេ ព្រមទាំងប្រោសគេឲ្យជាដែរ។
23 នៅគ្រានោះ នឹងមានថ្នល់១ ចេញពីស្រុកអេស៊ីព្ទទៅដល់ស្រុកអាសស៊ើរ ឯសាសន៍អាសស៊ើរ គេនឹងមកឯស្រុកអេស៊ីព្ទ ហើយសាសន៍អេស៊ីព្ទ នឹងទៅឯស្រុកអាសស៊ើរដែរ ពួកសាសន៍អេស៊ីព្ទនឹងថ្វាយបង្គំជាមួយនឹងពួកសាសន៍អាសស៊ើរ។
24 នៅគ្រានោះ សាសន៍អ៊ីស្រាអែល នឹងជាសាសន៍ទី៣សម្ពន្ធគ្នាជា១នឹងសាសន៍អេស៊ីព្ទ ហើយនឹងសាសន៍អាសស៊ើរ គឺជាទីបញ្ចេញពរ នៅកណ្តាលផែនដី
25 ពីព្រោះព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រទានពរដល់គេ ដោយព្រះបន្ទូលថា ចូរឲ្យសាសន៍អេស៊ីព្ទ ជារាស្ត្ររបស់អញ និងសាសន៍អាសស៊ើរ ជាស្នាដៃរបស់អញ ហើយសាសន៍អ៊ីស្រាអែល ជាមរដករបស់អញបានប្រកបដោយពរចុះ។