1 នេះជាសេចក្ដីទំនាយយ៉ាងធ្ងន់ ពីដំណើរវាលរហាលក្បែរសមុទ្រ។ការនេះមកពីវាលរហាល គឺជាកន្លែងគួរស្ញែងខ្លាចដូចខ្យល់កំបុតត្បូង ដែលបក់មកបោសកាត់ស្រុកត្បូងដែរ
2 មានការជាក់ស្តែងយ៉ាងធ្ងន់បានប្រាកដដល់ខ្ញុំហើយ គឺមនុស្សឧបាយ គេប្រព្រឹត្តដោយកិច្ចកលរបស់គេ ពួកអ្នកដែលធ្លាប់បំផ្លាញ ក៏បំផ្លាញទៅ ឱស្រុកអេឡាំអើយ ចូរឡើងទៅ ឱសាសន៍មេឌីអើយ ចូរឡោមព័ទ្ធច្បាំងនឹងគេចុះ អញបានរំងាប់ដំងូរចេញពីនោះហើយ
3 ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ
4 ទ្រូងខ្ញុំពើតខ្ទោកៗ សេចក្ដីស្ញែងខ្លាចយ៉ាងសំបើមបានបំភ័យខ្ញុំ វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ