3 ហេតុនោះបានជាចង្កេះខ្ញុំចុកសៀតជាខ្លាំង សេចក្ដីឈឺចាប់បានគ្របសង្កត់ខ្ញុំដូចជាស្ត្រីឈឺនឹងសំរាល ខ្ញុំបានវល់គំនិតដល់ម៉្លេះ បានជាស្តាប់អ្វីមិនឮ ក៏ញ័រខ្លួនទទាក់ ដល់ម៉្លេះបានជាមើលអ្វីមិនឃើញ
4 ទ្រូងខ្ញុំពើតខ្ទោកៗ សេចក្ដីស្ញែងខ្លាចយ៉ាងសំបើមបានបំភ័យខ្ញុំ វេលាព្រលប់ដែលជាពេលសប្បាយដល់ខ្ញុំ នោះបានត្រឡប់ជាវេលាតក់ស្លុតដល់ខ្ញុំវិញ
5 គឺគេរៀបតុ ហើយដាក់ឲ្យចាំយាម រួចគេស៊ីគេផឹក ស្រាប់តែឮសំរែកថា ចូរក្រោកឡើងពួកមេទាំងឡាយអើយ ចូរលាបខែលទៅ
6 ដ្បិតព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំដូច្នេះថា ចូរទៅដាក់អ្នកល្បាតម្នាក់ឲ្យចាំយាម ឲ្យគេប្រាប់ហេតុការអ្វីដែលគេឃើញ
7 គេក៏ឃើញកងទ័ព មានពលសេះដើរទន្ទឹមគ្នា១គូៗ ព្រមទាំងអ្នក១ជិះលើលា នឹងអ្នក១ជិះលើអូដ្ឋផង គេក៏ប្រុងស្តាប់អស់ពីចិត្ត
8 រួចស្រែកមកដូចសិង្ហថា លោកម្ចាស់អើយ នៅវេលាថ្ងៃខ្ញុំឈរនៅលើប៉មជានិច្ច ហើយក៏នៅត្រង់ទីចាំយាមរបស់ខ្ញុំរាល់តែយប់ដែរ
9 មើល មានកងទ័ព ជាពលសេះ ដើរមកទាំងគូៗ រួចគេបន្លឺសំឡេងឡើងទៀតថា ដួលហើយ ក្រុងបាប៊ីឡូនបានដួលហើយ អស់ទាំងរូបព្រះឆ្លាក់របស់គេបានត្រូវបែករេលនៅលើដី។