អេសាយ 30:6-12 KHOV

6 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់ ពី​ពួក​សត្វ​នៅ​ស្រុក​ត្បូង គេ​ផ្ទុក​ទ្រព្យ​របស់​គេ​នៅ​លើ​ខ្នង​លា​ស្ទាវ ហើយ​ផ្ទុក​សម្បត្តិ​របស់​គេ នៅ​លើ​បូក​សត្វ​អូដ្ឋ ដឹក‌នាំ​កាត់​ស្រុក​ដែល​មាន​សេចក្ដី​លំបាក និង​សេចក្ដី​ថប់​ព្រួយ ជា​ទី​មាន​សិង្ហ​ញី សិង្ហ​ឈ្មោល ពស់‌វែក និង​ពស់​ភ្លើង​ហោះ ដើម្បី​ទៅ​ឯ​សាសន៍​មួយ ដែល​នឹង​គ្មាន​ប្រយោជន៍​ដល់​គេ​សោះ

7 ពី​ព្រោះ​សាសន៍​អេស៊ីព្ទ​គេ​ជួយ​ជា​ឥត​អំពើ ហើយ​ជា​ឥត​ប្រយោជន៍​ទទេ ហេតុ​នោះ​បាន​ជា​អញ​បាន​ហៅ​គេ​ថា រ៉ាហាប ជា​អ្នក​ដែល​អង្គុយ​នៅ​តែ​ស្ងៀម។

8 ចូរ​ទៅ​ឥឡូវ ឲ្យ​ចារឹក​សេចក្ដី​នេះ​ចុះ​នៅ​នឹង​បន្ទះ​ថ្ម ហើយ​កត់​ទុក​ក្នុង​សៀវភៅ​ទៅ ដើម្បី​នឹង​ទុក​សំរាប់​ពេល​ទៅ​មុខ​ជា​រៀង‌រាប​ដរាប

9 ដ្បិត​ជន‌ជាតិ​នេះ​គេ​រឹង​ចចេស ជា​ពួក​កូន​ចៅ​ភូត‌កុហក គឺ​ជា​កូន​ចៅ ដែល​មិន​ព្រម​ផ្ចង់​ចិត្ត​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ទេ

10 គេ​ប្រាប់​ដល់​ពួក​មើល‌ឆុត​ថា កុំ​ឲ្យ​មើល​ឡើយ ហើយ​ដល់​ពួក​ហោរា​ថា កុំ​ឲ្យ​ទាយ​ពី​សេចក្ដី​ទៀង​ត្រង់ ឲ្យ​យើង​ស្តាប់​ឲ្យ​សោះ គឺ​ត្រូវ​និយាយ​ពី​សេចក្ដី​ស្រួល‌បួល​វិញ ត្រូវ​ទាយ​ជា​សេចក្ដី​ភូត‌ភរ​ចុះ

11 ចូរ​លែង​តាម​ផ្លូវ​នេះ ហើយ​បែរ​ចេញ​ពី​ផ្លូវ​ច្រក​នេះ​ទៅ ឲ្យ​បំបាត់​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល​ពី​មុខ​យើង​ចេញ

12 ហេតុ​នោះ ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ស្អប់​ខ្ពើម​ចំពោះ​ពាក្យ​នេះ ហើយ​ទុក​ចិត្ត​នឹង​ការ​ឆ‌បោក និង​ការ​ទទឹង‌ទទែង ព្រម​ទាំង​ផ្អែក​ខ្លួន​ទៅ​លើ​ការ​ទាំង​នោះ