2 ហើយមនុស្សម្នាក់នឹងបានដូចជាទីបាំងឲ្យរួចពីខ្យល់ និងជាទីជ្រកឲ្យរួចពីព្យុះសង្ឃរា ដូចផ្លូវទឹកហូរនៅទីហួតហែង ហើយដូចជាម្លប់នៃថ្មដាយ៉ាងធំនៅទីខ្សោះល្វើយ
3 ឯភ្នែកនៃពួកអ្នកដែលមើលឃើញ នោះនឹងមិននៅជាព្រិលៗទៀត ហើយត្រចៀកនៃពួកអ្នកដែលស្តាប់ឮនឹងប្រុងស្តាប់
4 ចិត្តរបស់ពួករួសរាន់នឹងមានដំរិះ ហើយអណ្តាតនៃពួកដែលនិយាយជាប់ នោះនឹងប្រុងប្រៀបនិយាយឡើងយ៉ាងច្បាស់វិញ
5 គេនឹងមិនហៅមនុស្សល្ងីល្ងើថាជាអ្នកសទ្ធាទៀត ក៏មិនហៅមនុស្សទ្រឹស្តិស្មូរថាជាមានគុណឡើយ
6 ដ្បិតមនុស្សល្ងីល្ងើនឹងបញ្ចេញតែសេចក្ដីចំកួត ហើយចិត្តរបស់គេនឹងប្រព្រឹត្តអំពើទុច្ចរិត ដើម្បីតែនឹងសំរេចអំពើសៅហ្មង ហើយនឹងពោលពាក្យខុសឆ្គងទាស់នឹងព្រះយេហូវ៉ា ដោយប្រាថ្នានឹងធ្វើឲ្យព្រលឹងមនុស្សឃ្លាន បានទៅទទេ ហើយបំបាត់គ្រឿងផឹកពីអ្នកដែលស្រេកចេញ
7 គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង
8 តែឯអ្នកមានចិត្តសទ្ធាវិញ គេគិតគូរការជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះឯង។