7 គ្រឿងប្រដាប់របស់មនុស្សទ្រឹស្តិស្មូរសុទ្ធតែអាក្រក់ វាគិតគូរការអាក្រក់ដើម្បីនឹងបំផ្លាញមនុស្សរាបសា ដោយពាក្យកំភូត ទោះទាំងវេលា ដែលមនុស្សកំសត់និយាយ ដោយត្រឹមត្រូវផង
8 តែឯអ្នកមានចិត្តសទ្ធាវិញ គេគិតគូរការជាសគុណវិញ ហើយអ្នកនោះនឹងស្ថិតស្ថេរនៅដោយការនោះឯង។
9 ឱពួកស្រីៗ ដែលនៅដោយឥតកង្វល់អើយ ចូរក្រោកឡើង ហើយស្តាប់សំឡេងខ្ញុំចុះ ឯអ្នករាល់គ្នា ជាកូនស្រីដែលនៅព្រងើយអើយ ចូរផ្ទៀងត្រចៀកស្តាប់ពាក្យខ្ញុំ
10 ឱអ្នករាល់គ្នាដែលនៅព្រងើយដូច្នេះអើយ នៅ១ឆ្នាំប៉ុន្មានថ្ងៃទៀត នោះនឹងមានសេចក្ដីថប់ព្រួយវិញ ដ្បិតនឹងខានមានការបេះទំពាំងបាយជូរទៀត ហើយរដូវប្រមូលផលក៏មិនមកដល់ដែរ
11 ឱពួកស្រីៗដែលនៅដោយឥតកង្វល់អើយ ចូរញាប់ញ័រចុះ ឱពួកអ្នកដែលនៅព្រងើយអើយ ចូរមានសេចក្ដីថប់ព្រួយចុះ ចូរដោះសំលៀកបំពាក់ចេញឲ្យខ្លួននៅទទេ រួចស្លៀកសំពត់ធ្មៃវិញទៅ
12 គេនឹងគក់ទ្រូងយំទួញនឹងចំការដែលគាប់ចិត្ត ហើយនឹងដើមទំពាំងបាយជូរដែលដុះដាល
13 នៅក្នុងស្រុករបស់រាស្ត្រអញ នោះនឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ អើ នៅលើគ្រប់ទាំងផ្ទះសំរាប់ត្រេកអរនៅទីក្រុងដ៏សប្បាយផង