11 តែទុង និងប្រមា នឹងបានស្រុកនោះជាលំនៅវិញ ហើយគូក និងក្អែក នឹងអាស្រ័យនៅទីនោះដែរ ទ្រង់នឹងសន្ធឹងខ្សែវាស់នៅលើស្រុកនោះ ឲ្យត្រូវខូចបង់ ហើយស្ទង់កូនតឹង ឲ្យត្រូវសូន្យទទេ
12 គេនឹងហៅពួកត្រកូលខ្ពស់មកឲ្យតាំងរាជ្យឡើង តែនឹងគ្មានអ្នកណាមកឡើយ ឯពួកចៅហ្វាយទាំងប៉ុន្មាន នឹងផុតអស់ទៅ
13 បន្លានឹងដុះឡើងនៅក្នុងព្រះរាជដំណាក់ ហើយអញ្ចាញ និងដំបងយក្ខ នឹងដុះនៅក្នុងបន្ទាយរបស់គេដែរ ស្រុកនោះនឹងបានជាទីលំនៅនៃឆ្កែព្រៃ ហើយជាព្រះរាជរោង សំរាប់សត្វអូសទ្រីច
14 អស់ទាំងសត្វដែលនៅទីរហោស្ថាន នឹងជួបជុំជាមួយនឹងហ្វូងចចក ហើយពពែព្រៃនឹងស្រែកឆ្លើយគ្នា ឯឪឡ នឹងចុះមកទំនៅទីនោះ ហើយនឹងធ្វើសំបុកនៅដែរ
15 ពស់វែកនឹងធ្វើសំបុកនៅទីនោះ ព្រមទាំងពង ហើយញាស់កូនផង រួចប្រមូលកូនមកការពារ អើ ពួករអាតនឹងមកទាំងគូៗ ប្រជុំនៅទីនោះដែរ។
16 ចូរស្វែងរកក្នុងគម្ពីររបស់ព្រះយេហូវ៉ា ហើយមើលចុះ នឹងគ្មានសត្វណាមួយនេះខានមក ហើយនឹងគ្មានណាមួយឥតគូឡើយ ពីព្រោះព្រះឱស្ឋទ្រង់បានបង្គាប់ហើយ ព្រះវិញ្ញាណទ្រង់ក៏បានប្រមូលមកដែរ
17 ទ្រង់បានបោះឆ្នោតឲ្យពួកសត្វទាំងនោះ ហើយព្រះហស្តទ្រង់បានវាស់ចែកស្រុកឲ្យ វារាល់គ្នានឹងបានស្រុកនោះ ជារៀងរាបដរាប ហើយនឹងអាស្រ័យនៅ ដរាបដល់អស់ទាំងដំណមនុស្សតរៀងទៅ។