7 មើល អញនឹងបណ្តាលគំនិតវា ឲ្យសំរេចនឹងត្រឡប់ទៅឯស្រុកវាវិញ ដោយវាឮដំណឹង១ រួចអញនឹងឲ្យវាដួលស្លាប់ដោយដាវ នៅក្នុងស្រុករបស់វាទៅ។
8 ចំណែករ៉ាបសាកេ ក៏ត្រឡប់ទៅរកស្តេចអាសស៊ើរឃើញកំពុងតែច្បាំងនឹងក្រុងលិបណា ដ្បិតលោកបានឮថា ទ្រង់ថយពីក្រុងឡាគីសទៅហើយ
9 ស្តេចបានឮនិយាយពីទារហាកា ជាស្តេចអេធីយ៉ូពី ថាចេញមកច្បាំងនឹងទ្រង់ហើយ លុះទ្រង់បានឮដូច្នោះ ក៏ចាត់សារទៅឯហេសេគាដោយពាក្យថា
10 ចូរឯងរាល់គ្នាប្រាប់ដល់ហេសេគាជាស្តេចយូដាដូច្នេះ កុំឲ្យព្រះរបស់ឯង ដែលឯងទុកចិត្តនោះបញ្ឆោតឯងដោយថា ក្រុងយេរូសាឡិមនឹងមិនត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចអាសស៊ើរ នោះឡើយ
11 មើលឯងបានឮនិយាយពីការដែលស្តេចអាសស៊ើរបានធ្វើ ដល់ស្រុកទាំងប៉ុន្មានហើយ គឺដែលទ្រង់បានបំផ្លាញគេអស់រលីងទៅ ដូច្នេះតើឯងនឹងបានរួចឬ
12 ឯសាសន៍ដទៃទាំងប៉ុន្មាន ដែលពួកព្ធយុកោអញបានបំផ្លាញ គឺពួកក្រុងកូសាន ក្រុងខារ៉ាន ក្រុងរេសែភ និងពួកកូនចៅអេដែនដែលនៅស្រុកធេឡាសើរ តើព្រះរបស់គេបានជួយឲ្យគេរួចឬទេ
13 តើស្តេចស្រុកហាម៉ាត ស្តេចក្រុងអើផាឌ និងស្តេចក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ានៅឯណា។