20 នៅគ្រានោះ ព្រះអម្ចាស់ ទ្រង់នឹងកោរសក់ក្បាល និងរោមជើងផង ដោយកាំបិតដែលបានជួលពីទីនៅត្រើយខាងនាយទន្លេ គឺដោយស្តេចនៃស្រុកអាសស៊ើរ ហើយកាំបិតនោះនឹងរំលាងទាំងពុកចង្កាផង។
21 នៅគ្រានោះ មនុស្សម្នាក់នឹងចិញ្ចឹមគោញី១ និងចៀម២
22 ហើយដោយព្រោះសត្វទាំងនោះមានទឹកដោះជាបរិបូរ បានជាអ្នកនោះនឹងបរិភោគខ្លាញ់ទឹកដោះ ដ្បិតពួកអ្នកដែលនៅសល់ក្នុងស្រុកគេ នឹងបានខ្លាញ់ទឹកដោះ និងទឹកឃ្មុំបរិភោគគ្រប់គ្នា។
23 ហើយនៅគ្រានោះ គ្រប់ទីកន្លែងណា ដែលពីដើមមានចំការទំពាំងបាយជូរចំនួន១ពាន់ដើម មានដំឡៃជាប្រាក់១ពាន់រៀល នោះនឹងបានជាទីសំរាប់អញ្ចាញ និងបន្លាវិញ
24 ឯអ្នកណាដែលចូលទៅក្នុងទីនោះ នឹងត្រូវកាន់ព្រួញ និងធ្នូផង ដ្បិតស្រុកទាំងមូលនឹងដុះ សុទ្ធតែអញ្ចាញ និងបន្លា
25 ឯងក៏នឹងមិនឡើងទៅលើទីទួលដែលពីដើមមានគេកាប់គាស់ដោយចបដែរ ដោយខ្លាចអញ្ចាញ និងបន្លា ទីនោះនឹងបានសំរាប់ជាទីលែងហ្វូងគោ ហើយសំរាប់ឲ្យហ្វូងចៀមញាំញីទៅប៉ុណ្ណោះ។