9 ឱជនជាតិទាំងឡាយអើយ ចូរស្រែកសន្ធាប់ចុះ គង់តែឯងរាល់គ្នានឹងត្រូវបាក់បែកខ្ទេចខ្ទីវិញ នែ អស់ទាំងស្រុកដែលនៅឆ្ងាយៗអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ ចូរក្រវាត់ចង្កេះខ្លួនដែរ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទី ចូរក្រវាត់ចង្កេះចុះ នោះឯងនឹងត្រូវបាក់បែកខ្ទេចខ្ទីទៅ
10 ចូរប្រឹក្សាគ្នា នោះការសំរេចរបស់ឯងនឹងត្រូវសាបសូន្យទៅ ចូរចេញវាចាចុះ តែពាក្យសំដីនោះនឹងមិនស្ថិតស្ថេរនៅឡើយ ដ្បិតព្រះទ្រង់គង់នៅខាងយើងហើយ។
11 ឯព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមក ដោយព្រះហស្តសង្កត់លើខ្ញុំជាខ្លាំង ទ្រង់ដាស់តឿនខ្ញុំមិនឲ្យដើរតាមផ្លូវរបស់ជនជាតិនេះ ដោយថា
12 កុំឲ្យឯងថា មានការក្បត់ ក្នុងគ្រប់ទាំងការដែលជនជាតិនេះថា មានការក្បត់នោះឡើយ ក៏កុំឲ្យភ័យខ្លាចចំពោះការដែលគេភ័យខ្លាចដែរ កុំឲ្យតក់ស្លុតឲ្យសោះ
13 ត្រូវឲ្យរាប់ព្រះយេហូវ៉ានៃពួកពលបរិវារទុកជាបរិសុទ្ធ ព្រមទាំងយកទ្រង់ជាទីភ័យខ្លាច ហើយតក់ស្លុតវិញ
14 នោះទ្រង់នឹងបានសំរាប់ជាទីបរិសុទ្ធ តែជាថ្មចំពប់ ហើយជាថ្មដាដែលបង្អាក់បង្អន់ចិត្តដល់ពួកអ៊ីស្រាអែលទាំង២វង្ស ហើយជាអន្ទាក់ និងជាជង់ដល់ពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់
15 មនុស្សជាច្រើននឹងចំពប់នឹងថ្មនោះ ហើយដួលទៅ ព្រមទាំងត្រូវបាក់បែក ជាប់អន្ទាក់ ហើយចាប់បានផង។