9 ស្លាបទាំងនោះជាប់តៗគ្នា គ្រប់គ្នាហោះត្រង់ទៅខាងមុខ ឥតងាកបែរឡើយ
10 ឯភាពនៃមុខតួទាំងនោះ គ្រប់គ្នាមានមុខជាមនុស្ស ហើយទាំង៤មានមុខជាសិង្ហខាងស្តាំ ទាំង៤ក៏មានមុខជាគោនៅខាងឆ្វេង ហើយទាំង៤មានមុខជាឥន្ទ្រីដែរ
11 ឯមុខ ហើយនឹងស្លាប នោះដាច់ពីគ្នាខាងលើ ស្លាប២របស់រាល់តួនោះបានជាប់តគ្នា ហើយស្លាប២ទៀតក៏គ្របខ្លួន
12 គ្រប់គ្នាក៏ហោះចំទៅខាងមុខ ទីណាដែលព្រះវិញ្ញាណត្រូវទៅ តួទាំងនោះក៏ទៅដែរ ឥតងាកបែរឡើយ
13 ឯភាពនៃតួមានជីវិតទាំងនោះ គឺមើលទៅដូចជារងើកភ្លើង ហើយក៏ដូចជាចន្លុះឆេះ ដែលទ្រោលចុះឡើងនៅកណ្តាលតួមានជីវិតទាំងនោះ ឯភ្លើងនោះក៏ភ្លឺចាំង ហើយមានផ្លេកបន្ទោរចេញពីភ្លើងនោះមក
14 តួមានជីវិតទាំងនោះ ក៏ហោះទៅមកមើលទៅដូចជាផ្លេកបន្ទោរ។
15 កាលខ្ញុំកំពុងតែមើលតួមានជីវិតទាំងនោះ ខ្ញុំក៏ឃើញកង់១ នៅលើដីក្បែរតួមានជីវិតទាំងនោះ សំរាប់មុខនីមួយៗគ្រប់ទាំង៤