8 ខណៈនោះ នៅក្រោមស្លាបរបស់ចេរូប៊ីន ឃើញមានសណ្ឋានដូចជាដៃមនុស្សលេចមក។
9 ខ្ញុំក៏ក្រឡេកទៅ ឃើញមានកង់៤នៅខាងចេរូប៊ីន គឺកង់១ខាងចេរូប៊ីន១ ហើយកង់១ខាងចេរូប៊ីន១ទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល
10 ឯភាពនៃកង់ទាំង៤នោះ មានសណ្ឋានដូចគ្នាទាំងអស់ គឺបែបដូចជាមានកង់១នៅក្នុងកង់១ទៀត
11 កាលណាទៅ នោះក៏ទៅទាំង៤ខាង ឥតងាកបែរទៅឯណាក្នុងកាលដែលកំពុងតែទៅនោះឡើយ គឺទិសណាដែលដំរង់ទៅ នោះទាំងអស់ក៏ទៅតាម ឥតងាកបែរទៅឯណាឡើយ
12 ហើយតួទាំងមូល និងខ្នង ដៃ ស្លាប ព្រមទាំងកង់ផង ក៏មានពេញដោយភ្នែកនៅជុំវិញ គឺទាំងកង់៤នោះផង
13 រីឯកង់ទាំងនោះ ខ្ញុំឮគេហៅថា «កង់វិល»
14 គ្រប់គ្នាមានមុខ៤ មុខទី១ជាមុខដូចជាចេរូប៊ីន មុខទី២ជាមុខមនុស្ស មុខទី៣ជាមុខសិង្ហ ហើយមុខទី៤ជាមុខឥន្ទ្រី