30 ហើយមានខ្លោងទ្វារនៅជុំវិញបណ្តោយ២៥ហត្ថ និងទទឹង៥ហត្ថ
31 ខ្លោងទ្វារទាំងនោះក៏បែរទៅខាងទីលានខាងក្រៅ ហើយមានក្បាច់ដើមលម៉ើ នៅសសរទាំងប៉ុន្មាន ឯជណ្តើរឡើងទៅឯទ្វារនោះមាន៨ថ្នាក់វិញ។
32 បន្ទាប់មក លោកនាំខ្ញុំទៅឯទីលានខាងក្នុង ដែលនៅទិសខាងកើត លោកក៏វាស់ទ្វារនោះមានទំហំត្រូវគ្នាដែរ
33 ឯបន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារ ក៏ត្រូវតាមទំហំទាំងនោះទៀត មានទាំងបង្អួចនៅទីនោះ ហើយនៅខ្លោងទ្វារព័ទ្ធជុំវិញ ទ្វារនោះក៏មានបណ្តោយ៥០ហត្ថទទឹង២៥ហត្ថ
34 ឯខ្លោងទ្វារក៏បែរទៅឯទីលានខាងក្រៅ មានក្បាច់ដើមលម៉ើ នៅសសរសងខាង ខាងឯជណ្តើរដែលឡើងទៅឯទ្វារនោះមាន៨ថ្នាក់ដែរ។
35 រួចលោកនាំខ្ញុំទៅឯទ្វារទិសខាងជើង ក៏វាស់ទ្វារនោះ មានទំហំត្រូវគ្នាដែរ
36 បន្ទប់ទាំងប៉ុន្មាន និងសសរ ហើយខ្លោងទ្វារផង ក៏មានបង្អួចនៅជុំវិញ ទ្វារនោះបណ្តោយ៥០ហត្ថ ទទឹង២៥ហត្ថដូចគ្នា