18 ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលដូច្នេះថា លុះដល់ថ្ងៃទី១ ក្នុងខែដំបូង នោះត្រូវឲ្យឯងយកគោឈ្មោលស្ទាវ១ឥតខ្ចោះ ហើយត្រូវសំអាតទីបរិសុទ្ធ
19 ឯសង្ឃត្រូវយកឈាមដង្វាយលោះបាបនោះ ទៅប្រឡាក់នៅក្របទ្វារព្រះវិហារ ហើយនៅគន្លាក់នៃអាសនាទាំង៤ជ្រុង ព្រមទាំងនៅក្របទ្វារកំផែងនៃទីលានខាងក្នុងផង
20 ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះឯងនឹងបានធួននឹងព្រះវិហារ។
21 លុះដល់ថ្ងៃ១៤ក្នុងខែដំបូង នោះត្រូវឲ្យឯងរាល់គ្នាធ្វើបុណ្យរំលង ជាបុណ្យដែលត្រូវធ្វើអស់៧ថ្ងៃ ហើយត្រូវស៊ីតែនំបុ័ងឥតដំបែរម្យ៉ាង
22 នៅថ្ងៃនោះ ចៅហ្វាយត្រូវរៀបចំគោឈ្មោល១ ទុកជាដង្វាយលោះបាប សំរាប់ខ្លួនលោក និងបណ្តាជននៅក្នុងស្រុកដែរ
23 ហើយក្នុងរវាង៧ថ្ងៃនៃបុណ្យ នោះលោកត្រូវរៀបចំដង្វាយដុតថ្វាយព្រះយេហូវ៉ា គឺគោឈ្មោល៧ និងចៀមឈ្មោល៧ ឥតខ្ចោះរាល់ៗថ្ងៃគ្រប់៧ថ្ងៃនោះ ព្រមទាំងពពែឈ្មោល១រាល់ថ្ងៃដែរ ទុកជាដង្វាយលោះបាប
24 ក៏ត្រូវរៀបដង្វាយម្សៅដែរ គឺត្រូវយក១ថាំងសំរាប់គោ១ និង១ថាំងសំរាប់ចៀមឈ្មោល១ ហើយប្រេង៨កំប៉ុងសំរាប់ម្សៅ១ថាំង