អេសេគាល 6:10-14 KHOV

10 គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ហើយ​ដែល​អញ​បាន​ថា នឹង​ធ្វើ​ការ​អាក្រក់​ទាំង​នេះ​ដល់​គេ នោះ​មិន​មែន​ជា​ពាក្យ​លេង​ទេ។

11 ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទះ​ដៃ ហើយ​តន្ត្រំ​ជើង​ចុះ ដោយ​ពាក្យ​ថា វរ‌ហើយ ដោយ​ព្រោះ​ការ​គួរ​ស្អប់​ខ្ពើម​ដ៏​អាក្រក់ របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល ដ្បិត​គេ​នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​អំណត់​អត់ ហើយ​ដោយ​អាសន្ន‌រោគ

12 អ្នក​ណា​ដែល​នៅ​ឆ្ងាយ នឹង​ស្លាប់​ដោយ​អាសន្ន‌រោគ អ្នក​ដែល​នៅ​ជិត នឹង​ស្លាប់​ដោយ​ដាវ ហើយ​ពួក​សល់​នៅ​ក្នុង​ទី​ក្រុង ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ នោះ​នឹង​ស្លាប់​ដោយ​អំណត់​អត់​វិញ គឺ​យ៉ាង​នោះ​ដែល​អញ​នឹង​សំរេច​សេចក្ដី​ក្រោធ​របស់​អញ​ដល់​គេ

13 ឯង​រាល់​គ្នា​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​ពួក​អ្នក​ដែល​ត្រូវ​គេ​សំឡាប់ បាន​ដេក​រណែល​កណ្តាល​អស់​ទាំង​រូប​ព្រះ​របស់​ខ្លួន នៅ​ជុំវិញ​អាស‌នា លើ​គ្រប់​ទាំង​ទួល​ខ្ពស់​គ្រប់​ទាំង​កំពូល​ភ្នំ នៅ​ក្រោម​គ្រប់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី និង​នៅ​ក្រោម​គ្រប់​ទាំង​ដើម​ម៉ៃសាក់​ញឹក​ស្នឹត ជា​កន្លែង​ដែល​គេ​បាន​ដុត​គ្រឿង​ក្រអូប ថ្វាយ​ដល់​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​គេ

14 អញ​នឹង​លូក​ដៃ​ទៅ​លើ​គេ និង​ធ្វើ​ឲ្យ​ស្រុក​គេ​ត្រូវ​ខូច​បង់ ហើយ​ស្ងាត់‌ច្រៀប លើស​ជាង​ទី​រហោ‌ស្ថាន​ដែល​នៅ​ខាង​ឌីបឡា​ទៅ​ទៀត គឺ​នៅ​គ្រប់​ទាំង​ទី​កន្លែង​ណា​ដែល​គេ​អាស្រ័យ​នៅ​ផង នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។